ខេត្តព្រះសីហនុ : អ្នកបើកបររថយន្តម្នាក់បានស្លាប់កៀបជាប់ក្នុងកាប៊ីន ខណៈ បើកបរ ទៅបុករថយន្តធុនធំ១គ្រឿងទៀត ដែលចត ស្ងៀមក្បែរចិញ្ចើមផ្លូវជិតគេលក់សាច់ឆ្កែ។
ហេតុការណ៍នេះបានកើតឡើងនៅលើ ផ្លូវជាតិលេខ3(វាលរេញ-កំពត) ចំណុចផ្លូវ រថភ្លើងឆ្លងផ្លូវ ស្ថិតក្នុងភូមិទួល ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រលប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងរវាងរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(3តោន) ពណ៌ស ដឹកកាកស្រាបៀរពាក់ស្លាកលេខព្រះសីហនុ3A-3233 ក្នុងទិសដៅពីវាលរេញ-កំពត(លិច-កើត) បើកបរដោយឈ្មោះអៀង លាប ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិពងទឹកខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវបានបើកទៅបុកពីក្រោយរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3D-5493 ដែលចតឈប់នៅ នឹងចិញ្ចើមផ្លូវជាតិខាងស្តាំក្នុងទិសដៅស្របគ្នាស្លាប់តែម្តង។
ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះបានបណ្តាលឲ្យអ្នកបើកបររថយន្តដឹកកាកស្រាបៀរដែលបើកបរទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀតស្លាប់កៀបជាប់ក្នុង កាប៊ីនរថយន្តរបស់ខ្លួនឡើងរួញកាប៊ីនហើយ រយៈពេលប្រមាណជា២ម៉ោង ទើបសមត្ថ កិច្ចនិងពលរដ្ឋគាស់យកជនរងគ្រោះបាន។
តាមកាសន្និដ្ឋាននៅកន្លែងកើតហេតុឲ្យដឹងថា អាចជនរងគ្រោះដែលស្លាប់ពេលកំពុងបើកប្រហែលជាងងុយដេកមួយភាំង ព្រោះតាមការពិនិត្យរថយន្តនោះមុននឹងបុកគឺបានបើកធ្លាក់ផ្លូវហើយងាកមកវិញក៏បុកតែម្តង។ ទោះបីយ៉ាងណានេះគ្រាន់តែការសន្និដ្ឋាន ប៉ុណ្ណោះ យ៉ាងណានេាះសមត្ថិកិច្ចជំនាញ នឹងវាស់តាមផ្លូវច្បាប់ស្របពេលដែលអ្នកបើកបររថយន្ត១ទៀតឈប់នៅចិញ្ចើមផ្លូវទំនងឈប់ចតរថយន្តទុកហើយទៅស៊ីសាច់ឆ្កែនៅក្បែរនោះបានគេចខ្លួនបាត់៕ ឆ្លាមសមុទ្រ