ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យ​របួសធ្ងន់​និង​ស្រាល​

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានបង្កឡើងដោយរថយន្តម៉ាកកាមរីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2F-8719ដែលអ្នកបើកបរក្នុងស្ថានភាពស្រវឹងជោក ជាំធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ហើយរេចង្កូតទៅបុករថយន្តទួរីសពណ៌លឿង ដឹកបន្លែមួយគ្រឿងដែលកំពុងធ្វើដំណើរច្រាសគ្នាក្នុងទិសដៅពីលិចទៅកើតនៅខាង ស្តាំគេចំពីមុខពេញទំហឹងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៦ ត្រង់ចំណុចមុខទីបញ្ជាការកង រាជអាវុធហត្ថស្រុកសង្កែក្នុងឃុំអន្លង់វិលស្រុកសង្កែបណ្តាលឲ្យអ្នកជិះក្នុងរថយន្តដឹកបន្លែរងរបួសធ្ងន់ស្រាលជាច្រើននាក់រួមនឹងបន្លែធ្លាក់រាយប៉ាយពេញផ្លូវ។ ចំណែករថយន្ត បង្កបានផ្ទុះពោងការពារសុវត្ថិភាពទាំងសង ខាងហើយអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។

ស្ត្រី៤នាក់ដែលរងរបួសស្រាលជិះក្នុងរថយន្តដឹកបន្លែបានឲ្យដឹងថា ពេលខ្លួនជិះក្នុងរថយន្តឃើញរថយន្តកាមរីបើកបរយ៉ាងលឿនរេចង្កូតមកខាងស្តាំខ្លួនស្រែកប្រាប់អ្នកបើកបរយ៉ាងខ្លាំងៗថា រថយន្តនោះមកបុករថយន្តយើងហើយ ពេលនោះរថយន្ត ក៏បុករថយន្តដែលខ្លួនជិះបណ្តាលឲ្យរងរបួសតែម្តង។ ចំណែកអ្នកបើកបររថយន្តកាមរីបង្កបានអះអាងថា ខ្លួនស្រវឹងតិចតួច ហើយខ្លួនក៏រងរបួសដែរ។
នគរបាលចរាចរស្រុកសង្កែបានឲ្យដឹងថា រថយន្តដឹកបន្លែពីបាត់ដំបងទៅខេត្តពោធិ៍សាត់ ក្នុងទិសដៅពីលិចទៅកើតឃើញជាក់ស្តែងរថយន្តកាមរីឆ្លងមកបុករថយន្តដឹកបន្លែច្រាសគ្នានៅខាងស្តាំដៃ។ហើយមិនទាន់ដឹងថា អ្នកបើកបរនោះមាន ជាតិស្រវឹងទេ ក្រោយពីសមត្ថកិច្ចពិនិត្យនិងវាស់ជាតិអាល់កុលទើបដឹងថា អ្នកបើក បររថយន្តបង្កមានជាតិអាល់កុល ហើយ សមត្ថកិច្ចឲ្យទៅព្យាបាលខ្លួនសិន។ ចំណែក រថយន្តសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការស្រុកសង្កែរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕  លី ហ៊ាង

 

2 1 3


ចែករំលែក៖