ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី៩ ខែកញ្ញាថា៖
«ថ្ងៃស្អែកខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងណាននីងនៃប្រទេសចិនដើម្បីចូលរួមពិពរណ៍អាស៊ានចិន។ នៅប្រទេសឡាវ ខ្ញុំបានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិនលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ល។ ជាអាទិភាពនៃកិច្ចពិភាក្សា។
នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនពីីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ធ។
ខ្ញុំនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សាសំរាប់នាំទំនិញកម្ពុជាទៅកាន់់ប្រទេសចិនបន្ថែមទៀត» ៕