ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះកង់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញមួយទំហឹងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជិះកង់ឆ្លងកាត់ផ្លូវលេខ៧០Aដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៣ ណិង៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុករួមជាមួយមធ្យោបាយពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ធួក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកាកោង ឃុំរកាកោង១ស្រុកមុខកំពូល ។ ចំណែកឯអ្នកបើកបរម៉ូតូដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ អៀង ម៉េងគួង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្ដាល 1T-5569 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះកង់ឆ្លងកំណាត់ផ្លូវលេខ៧០A ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏ត្រូវម៉ូតូហុងដាវ៉េវបើកពិទិសខាងលិចទៅទិសខាងកើតមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បុកពេញមួយទំហឹង បណ្តាលឲ្យបុរសជាអ្នកជិះកង់រងរបួសយ៉ាងធ្ងន់ធ្ងរយ៉ាងដូច្នេះ ៕ស្អាងជ័យ

 

as-2 as-1 as as-3

 


ចែករំលែក៖