ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចមនុស្ស៣នាក់បានរងរបួសក្នុងហេតុការណ៍ម៉ូតូ៣គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន បង្កការគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូចំនួន០៣គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៧និង ១៤នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលផ្នែកចរាចរណ៍ស្រុកភ្នំក្រវាញបានឲ្យថា មុនកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុ លីហេង ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ(ចូលផ្ទះ) គ្រានោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-2705 បើកបរដោយឈ្មោះ ញឹម សារឹម ភេទប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ធ្វើដំណើរស្របទិសគ្នា(ពីកើតទៅលិច)បានបុកពីក្រោយពេញទំហឹង រួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា(ពីលិចទៅកើត) បើកបរដោយឈ្មោះ មឹុង ចាន់រី ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ បណ្ដាលឲ្យអ្នកទាំង០៣នាក់រងរបួសរដូករណេល ប៉ន្តែភាគ្គីខាងម៉ូតូធ្វើដំណើរបញ្រ្ចាស់ទិសគ្នាឈ្មោះ(ចាន់រីនិងសារឹម)របួស(ស្រាល) ចំណែកភាគ្គីខាងម៉ូតូបត់ចូលផ្ទះត្រូវគេបុករបួស(ធ្ងន់) ។

ប្រភពបន្តថា ជនរងរបួសត្រូវបានគេបញ្ជូនមកសង្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តែរបួសធ្ងន់កបន្តទៅព្យាបាលនៅឯខេត្តបាត់ដំបង ហើយបើតាមសាច់ញាតិឲ្យដឹងជនរងរបួសអាចសន្ដកឆ្អឹងដងកាំបិតនិងស្រាំឆ្អឹងទ្រូងកំពុងវះកាត់នៅយប់ថ្ងៃទី០៩ ខែកញ្ញា។

ប្រភពដដែលបន្តទៀតថា ហេតុការណ៍នេះ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ហើយវត្ថុតាងម៉ូតូទាំង០៣គ្រឿង រងការខូចខាតទាំងអស់ និងបានយកទៅរក្សាទុកនៅផ្នែកនគរបាលចរាចរណ៏ស្រុក រងចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន

 

sqw sqw-1 sqw-2

 


ចែករំលែក៖