ភ្នំពេញ៖ យុវជនម្នាក់បានរត់ទៅប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍បន្ទាប់ពីរូបគេបានយកទូរស័ព្ទទៅធ្វើកាលពីព្រឹកថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៦ នៅហាងជួសជុលទូរស័ព្ទមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈតេលាតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។ លុះពេលល្ងាចថ្ងៃដដែលរូបគេបានទៅយកវិញដោយទុកមិនទាន់បានប្រើផងព្រឹកឡើងវេលាម៉ោង៧ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២១៦ រួបគេក៏បើកទូរស័ព្ទមើលស្រាប់តែប្រើមិនកើតក៏យកឲ្យជាងជួសជុលបន្តតែបែរជាជាងមិនព្រមធ្វើហើយថែមទាំង វាយគេ៣ដៃបណ្តាលឲ្យរងរបួសទៀត។
ជនរងគ្រោះឈ្មោះសាំង សយ ភេទ ប្រុស អាយុ២១ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅខេត្តតាកែវ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនបានយកទូរស័ព្ទដៃម៉ាក សាំសុងកាឡាក់សុីណូត២ ខូចអេក្រង់ទៅ ឲ្យជាងមានយីហោដូចខាងលើដើមី្បជួសជុលកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា លុះមក ដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ខ្លួនបានទៅ យកទូរស័ព្ទដែលជាងជួសជុលរួចត្រឡប់ដល់ផ្ទះបែរជាប្រើមិនកើតដដែលហើយក៏កាន់ទូរស័ព្ទទៅឲ្យជាងជួសជុលបន្តទៀត ដោយប្រាប់ថាជាងធ្វើមិនទាន់រួចទេខូចអេក្រង់បើកមិនចេញ។ប្រការនេះធ្វើឲ្យជាងចិត្តភ្លើងខឹងច្រឡោតចោទប្រកាន់ទៅលើភ្ញៀវ ថាយកទូរស័ព្ទខូចឲ្យគេជួសជុលរហូត ដល់ដេញវ៉ៃបាន២ដៃយ៉ាងដំណំធ្វើឲ្យយុវជនម្ចាស់ទូរស័ព្ទភិតភ័យរត់ចោលមូ៉តូ ទម្រាំតែអ្នកជិតខាងទៅជួយយកមូ៉តូឲ្យវិញហើយទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅដើម្បីហៅជនដៃដល់មកសាកសួរ។ តែ នគរបាលក្រោយពីទទួលបណ្តឹងជនរងគ្រោះហើយពុំមានចំណាត់ការភ្លាមនោះទេ ប្រាប់ថាជាប់រវល់រង់ចាំ២ទៅ៣ថ្ងៃទៀត ចាំដោះស្រាយ ។
តាមពលរដ្ឋឃើញហេតុការណ៍នេះគេហួសចិត្តគ្រប់គ្នាបន្ទាប់ពីម្ចាស់ហាងបើក របរជួសជុលទូរស័ព្ទដៃហើយពេលដែលភ្ញៀវគាត់យកទូរស័ព្ទខូចឲ្យជួសជុលបែរជាចោទថាយកទូរស័ព្ទខូចផ្សេងទៀតឲ្យជាងធ្វើទៅវិញ។
ចុះបើទូរស័ព្ទល្អប្រើកើតចាំបាច់អីរត់រកជាង?ដោយឡែកសម្រាប់សមត្ថកិច្ចវិញក្រោយពីជនរងគ្រោះរត់ទៅប្តឹងសុំការអន្តរា គមន៍បែរជានគរបាលប៉ុស្តិ៍ចាត់ទុករឿងរា៉វ
នេះកំបិុកកំប៉ុកដូចអង្ករកំប៉ុងទៅវិញហើយ មិនចាត់ការរង់ចាំថ្ងៃក្រោយ៕ សុខាសែនជ័យ