ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនល្មើស៨នាក់ចូលកាប់ឈើតំបន់ការពារក្បាលឆាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនល្មើសពីរក្រុមមានគ្នាចំនួន៨នាក់ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃម​ន្ទីរបរិស្ថានខេត្តព្រះសីហនុការពារនៅ តំបន់ក្បាលឆាយសហការជាមួយកម្លាំងយោធាការពារឆ្នេរលេខ៣១ធ្វើការឃាត់ខ្លួននៅអំឡុងពេលនៃការចុះល្បាតនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់អូរ អារ៉េវ។
ជនល្មើសទាំង២ក្រុមនេះជាអ្នកស៊ីឈ្នួលកាប់ឈើឲ្យជនដែលនៅពីក្រោយខ្នងមិនស្គាល់អត្តសញ្ញាណ ដោយបានយកលេស ជាអ្នកដើរគោះអង្ក្រងនាពេលយប់នៅតំបន់អូរអារ៉េវ ដែលតំបន់នេះជាតំបន់សកម្មខាង បទល្មើសលួចកាប់ឈើនៅវេលាយប់ ។

ក្រុមការងារបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការកាប់ទន្ទ្រានបន្តទៀតនិងបានដោះលែងជនទាំងនោះទៅវិញ។ ការិយាល័យអ្នកនាំ ពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសទាំងឡាយ ដោយមិនរើសមុខឡើយនិងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិដែល កម្ពុជាមានទាំងអស់គ្នា៕ សហការី

ase-1


ចែករំលែក៖