ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមុខសញ្ញាចោរប្លន់ប្រុស ស្រី២នាក់ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ និងដកហូតបាន ម៉ូតូចំនួន២គ្រឿង ពាក់ព័ន្ធករណី វាយប្លន់យកម៉ូតូ នៅក្នុងមូល ដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  រួចយកទៅប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាត់ការបន្តតាមច្បាប់ ។

ជនសង្ស័យ០២នាក់ខាងលើនេះ ទី១-ឈ្មោះរស់ ច័ន្ទ សុភ័ក្ត្រដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ
មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះទ្រី មួយអុី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម៉ូតូ២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៤
លេតួ និងម៉ាសុីន៩០២៣២១៤ និង១គ្រឿងទៀត ម៉ាកឆាលី កែទៅជាម៉ាក MSX ពណ៌ខៀវ ពាក់
ស្លាកលេខ ភ្នំពេញ 1CQ-2283 ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននគរបាលខណ្ឌទួលគោកយកទៅប្រគល់ឲ្យទៅខាងនគរបាលខណ្ឌឫស្សីកែវ ព្រោះជាម្ចាស់ករណី ៕ ស ដារ៉ា

 

ជនសង្ស័យវាយប្លន់ម៉ូតូ

ជនសង្ស័យវាយប្លន់ម៉ូតូ


ចែករំលែក៖