ប្រទេសចិនៈ បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ាននៅណាននីញហើយ នៅព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ ដែលបាននាំយកផលិតផលខ្មែរ មកតាំងពិពណ៍នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ បានកោតសរសើរដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិដែលកំពុងវិនិយោគលើវិស័យកសិកម្ម និងដំណាំកសិផលនានា ដែលបានយកទំនិញកម្ពុជាមកចូលរួមបង្ហាញ និងដាក់លក់នៅក្នុងប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បន្តខិតខំដើម្បីពង្រីកទីផ្សារនៅប្រទេសចិនអោយបានទូលាយ ដើម្បីកម្ពុជា យើងអាចនាំចូលនូវផលិតផលកសិម្ម និងទំនិញជាច្រើនមុខថែមទៀតមកកាន់ទីផ្សារមិត្តចិន ក្នុងនោះរួមមានទាំងការអនុគ្រោះលើកលែងពន្ឋជាដើម៕