ប្រទេសចិនៈ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកពិធីតាំងពិព័រណ៌ចិន អាស៊ានលើកទី១៣ ជាផ្លូវការ នៅទីងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងបណ្ដាប្រមុខថ្នាក់នាំអាស៊ានមួយចំនួនទៀត ព្រមទាំងតំណាងក្រុមហ៊ុនធំៗ និងវិស័យឯកជនជាច្រើននៅក្នុងប្រទេសចិនផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានសម្តេចអញ្ជើញចូលរួមក្នុងពិធីពិពរណ៍នេះគឺដើម្បីកៀងគរអ្នកវិនិយោគចិនទៅវិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើងថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរមកកាន់ទីផ្សារប្រទេសចិន។ ជាពិសេសទៀតនោះគឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងចិន និងកម្ពុជាអោយកាន់តែប្រសើរឡើង ៕