ព័ត៌មានទាន់ហេតុការណ៍៖

ផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣របស់ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងារកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួង ការពារជាតិបានស្វាគមន៍ចំពោះវត្តមាន លោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ លេខាធិការរង អគ្គលេខាធិការដ្ឋានគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយកម្មវិធី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈដំណាក់កាលទី៣របស់ក្រសួងការ ពារជាតិដោយបានណែនាំដល់បណ្តា ស្ថាប័នកងឯកភាពចំណុះក្រសួងការពារ ជាតិ អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក យោធភូមិភាគចំនួន២៩៥នាក់ចូលរួមស្តាប់ការផ្សព្វផ្សាយទាក់ទងការងារហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍បន្តទៀត ថា ចាប់ពីពេលនេះតទៅមុខផ្នែកហិរញ្ញវត្ថុ តាមស្ថាប័នកងឯកភាពត្រូវពង្រឹងការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈឲ្យបានរលូន និង ជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។ ទាំងនេះអាស្រ័យដោយមានកិច្ចសហការ គាំទ្រទៅវិញទៅមកជាអន្តរស្ថាប័នរវាង ក្រសួងការពារជាតិនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការអនុវត្តពង្រឹងការប្តេជ្ញា ចិត្តឲ្យបានសម្រេចឆ្ពោះទៅរកប្រព័ន្ធគ្រប់ គ្រងថវិកាដែលប្រមុខរាជរដ្ឋាភិបាលសម្រេច ឲ្យបាននៅឆ្នាំ២០២៥ ។

ជាបន្តបន្ទាប់លោកបណ្ឌិត ហ៊ែល ចំរើន និងសហការីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឡើងធ្វើបទបង្ហាញពី សាវតារ វឌ្ឍនភាព ចក្ខុវិស័យ និងយុទ្ធ សា្រស្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ សារាចររាជរដ្ឋាភិបាលលេខ ០៩ សរ ស្តីពីវិធានការនីតិវិធីការរៀបចំ អនុវត្ត ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ វិធីសា្រស្តថ្លឹងទម្ងន់ និងដាក់ ពិន្ទុលើការអនុវត្តផែនការសកម្មភាពកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាល ទី៣ ។
ក្នុងឱកាសនោះក៏មានការសួរឆ្លើយពី កងឯកភាពនានាផងដែរ ។

លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ- ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុបានកោតសរសើរ ចំពោះវាគ្មិនទាំង៤រូបមកពីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុដែលបានធ្វើបទបង្ហាញ មានខ្លឹមសារ អត្ថន័យផ្តល់ពុទ្ធិចំពោះនាយ ទាហានហិរញ្ញវត្ថុត្រងត្រាប់ស្តាប់ការពន្យល់បកស្រាយនូវគន្លឹះសំខាន់ៗពាក់ព័ន្ធផ្នែក ហិរញ្ញវត្ថុជាគោលដៅសារវន្តក្នុងជំហានថ្មី មួយទៀត រៀបចំផែនការសកម្មភាពដំណាក់ កាលទី៣របស់ក្រសួងការពារជាតិដូច ខាងក្រោម ៖
-ក្រុមការងារកំណែទម្រង់ត្រូវជំរុញអនុ វត្តផែនការសកម្មភាពលម្អិតតាមបណ្តា ស្ថាប័នកងឯកភាពដោយបង្កើតភាពម្ចាស់ ការជាអ្នកដឹកនាំនិងស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងសម្របសម្រួល។

-បង្កើតគុណភាពកំណែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុត្រូវរៀបចំកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ។
-រៀបចំបូកសរុបសមិទ្ធករឲ្យបានទៀង ទាត់ ច្បាស់លាស់ កែសម្រួលផែនការ ដំណាក់កាលទី៣ក្នុងករណីចាំបាច់ដាក់ជូនប្រធានក្រុមការងារពិនិត្យសម្រេចដោយ ជំរុញផែនការបណ្តុះបណ្តាលតាមឋានុ ក្រម និងសេចក្តីត្រូវការតាមគម្រោងផែន ការរបស់ក្រសួងដែលបានឯកភាព ៕ សុខដុម

 

ses


ចែករំលែក៖