ព័ត៌មានទាន់ហេតុការណ៍៖

ខណ:ភ្លៀងធ្លាក់បន្តជាប់ៗគ្នា អភិបាលខេត្តរតនគិរី អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តរតនគិរី៖ ខណ:ភ្លៀងធ្លាក់បន្តជាប់ៗគ្នា ដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទូទាំងខេត្តរតនគិរី ភ្លៀងបានបន្តធ្លាក់ ទាំងយប់ទាំងថ្ងៃ បង្កឲ្យមានជំនន់ទឹកនៅតាមបណ្តាស្រុកមួយចំនួន ហើយក៏បណ្តាលឲ្យលិចលង់ដំណាំកសិផលមួយចំនួនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងលិចផ្លូវ ស្ពានរាំងស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយឡែកកម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត ក៏បានហក់ឡើងខ្ពស់គួរឲ្យកត់សម្កាល់ផងដែរ ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុកឲ្យយកចិត្តទុកដាក់នឹងត្រៀមកម្លាំងបង្កា ដើម្បីអន្តរាគមន៍នៅក្នុងករណីមានជំនន់ទឹកឡើងខ្លាំង ដោយយើងមិនអាចធ្វេសប្រហែសបានឬមិនឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

ទន្ទឹមនឹងនោះលោកក៍បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រៀមរកទីទួលសុវត្ថិភាព ជាពិសេសលើកូនចៅតូចៗ ដោយហាមកុំឲ្យលេងទឹកជៀសវាងការលង់ទឹកដោយប្រការណាមួយ ៕ វុទ្ធឦសាន

img-20160914-wa0003 img-20160914-wa0002

 


ចែករំលែក៖