ប៉ោយប៉ែតៈ បេីគ្មានការប្រែប្រួលទេ នៅ
ព្រឹកនេះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ កម្ពុជា-ថៃ នឹងមានការប្រកួតបាល់ទាត់លំដាប់ VIP ជាលក្ខណៈមិត្តភាពនៅក្នុងទឹកដីថៃ ។
សេចក្តីប្រកាសព័ត៌មាន ដែលទើបទទួលបានពី ក្រុមអ្នកសាព័ត៌មានថៃ ប្រចាំខេត្តស្រះកែវ បានឲ្រដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរខេត្តស្រះកែវ បានរៀបចំពិធីប្រកួតបាល់ទាត់លំដាប់VIP រវាងកម្ពុជា-ថៃ ជាលក្ខណៈមិត្តភាព ។
ពិធីនេះ រៀបចំឡើងនៅសាលាបឋមសិក្សា ឆ្លឺម ប្រាគៀត ក្រុងស្រុកអារញ្ញ រហូតដល់ម៉ោង០៥ល្ងាច លុះដល់ម៉ោង៥និង៣០នាទីល្ងាច ទទួលទានអាហាររួមគ្នា នៅអាគារឆ្លឺម ប្រាគៀត រួចបិទកម្មវិធី ៕ វណ្ណា