ខេត្តសៀមរាបៈ បុរសម្នាក់បានដឹកម្តាយឈឺធ្ងន់តាមម៉ូតូទៅពេទ្យដេីម្បីឲ្យជួយសង្រោះ ប៉ុន្តែជាអកុសលម្តាយបានដាច់ខ្យល់ស្លាប់នៅកណ្តាលផ្លូវ ហេីយបុរសកូនគ្មានលុយដឹកសពម្តាយត្រឡប់ទៅវិញ បានធ្វេីឲ្យអ្នកដំណេីរក្តុកក្តួលចិត្តក្រៃលែង ។
ប្រភពព័ត៌មាននេះ គេបានចែកចាយតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងមិនបានត្រដាងលម្អិតព័ត៌មានជាងនេះឡេីយ ដោយគ្រាន់តែថា នៅសៀមរាបប៉ុណ្ណោះ ។
ប្រភពបន្តថា ដោយឃើញដូចនេះ អ្នកធ្វើដំណើរតាមផ្លូវ ឃើញអាណិតពេក នាំគ្នាជួយលុយម្នាក់បន្តិចបន្តួច ដើម្បីដឹកសពម្តាយទៅផ្ទះវិញនៅឯខេត្តសៀមរាប ៕ ថាច់ យ៉ាត