ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាប ទីតាំងហាងម៉ាស្សា កោស​ជប់មួយកន្លែង បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស៩នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប ទីតាំងហាងម៉ាស្សា កោសជប់ មួយកន្លែង ដែលមានយីហោ ហេងរហូត បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស៩នាក់នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ផ្ទះលេខ៥Eo ផ្លូវសុធារស ស្ថិតក្នុងភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយលោក លី ឡាយ អនុប្រធាននាយកដ្នានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន  ក្រសួងមហាផ្ទៃ ព្រមទាំងដឹកនាំសម្របសម្រួលដោយលោក ផាន់ ពិសិដ្ន ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ទីតាំងខាងលើមាន បង្កប់សេវាបម្រើផ្លូវភេទ ជ្រកក្រោមយីហោ ម៉ាស្សា កោសជប់ ដែលស្ថិតនៅផ្ទះកើតហេតុខាងលើ ក៏ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ចុះមកស៊ើបអង្កេតនៅទីតាំងខាងលើបានយ៉ាងច្បាស់លាស់ ហើយក៏បានសុំគោលការណ៍ពីលោក ផាន់ ពិសិដ្ន  ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកឆែកឆេររហូតដល់ឃាត់ខ្លួនបានមនុស្សស្រី៩នាក់ក្នុងនោះមានមេការស្រី៣នាក់ ព្រមទាំងដកហូតបានស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី

 

image1

 


ចែករំលែក៖