ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខរដ្ឋម្ចាស់ស្រវឹងបើកបុកធុងគុយទាវព្យាយាមបើករត់ចុងក្រោយចាប់បានសង៦០០ដុល្លារ

ចែករំលែក៖

 

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់រថយន្តមួយគ្រឿងម៉ាកPeugeot (ពុយហ្សូ) ពាក់ស្លាកលេខរដ្ឋ09.2.0049សង្ស័យម្ចាស់ស្រវឹងបើកបុកធុងគុយទាវ ដែលកំពុងតែលក់នៅទល់មុខសណ្ឋាគារហូលីដេបណ្ដាលឲ្យខូចខាត ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ហើយជ្រុលឡើងលើសួនមុខស្ថានទូតបារាំងទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបបានដេញតាមរហូតចាប់ជាប់តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចកន្លែងលក់គុយទាវនិងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥កែងផ្លូវលេខ៨៤ទល់មុខសណ្ឋាគារហូលីដេ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបដែលនាំគ្នាដេញតាមរថយន្តបង្កហេតុនោះបានឲ្យដឹងថានៅមុនពេលកើតហេតុគេបុរសក្បាលត្រង៉ាលម្នាក់អាយុប្រែល៥០ឆ្នាំបានបើករថយន្តម៉ាកPeugeot ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ (០៩)០២. ០០ ៤៩ ប្រហែលជាអ្នកបម្រើការងារនៅក្រសួងណាមួយ។បានបើកបោះពួយយ៉ាងលឿនរេពេញផ្លូវតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិបានបុកនិងប៉ះម៉ូតូគេមួយគ្រឿងនៅម្តំុមុខបារទន្លេសាបរួចព្យាយាមបើករត់មកដល់ផ្លូវលេខ៨៤កែងនិងផ្លូវ៦៥បានទៅបុកកន្លែងគុយទាវនិងទឹកក្រឡុកពេញទំហឹងបណ្តាលឲ្យខូចខាតរួចហើយអ្នកបើករថយន្តបង្កហេតុនោះនៅតែព្យាយាមបើករត់ទៅទៀតទាល់តែហោះឡើងលើសួនច្បារស្ថិតខាងមុខស្ថានទូតបារាំងជាប់ផុងមិនអាចបើករត់ទៅទៀតបានទើបចាប់បាននៅទីនោះតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីឃាត់អ្នកបើកបរបង្កហេតុរូបនោះបានហើយអ្នកបើករូបនោះបានចេញពីក្នុងរថយន្តទាំងអាការៈស្រវឹងមិនទាន់ស្វាងនៅឡើយដោយនិយាយថាការបង្កគ្រោះថ្នាក់នេះមកពីគាត់ភ័យនឹងគេដេញតាមវាយគាត់ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។
អ្នកបើកបររូបនោះបានអះអាងថារាល់ការខូចខាតដែលគាត់បង្កបញ្ហានេះគាត់និងចេញសងទាំងអស់។បន្ទាប់មកទើបគេឲ្យគាត់មកមើលរាល់ការខូចខាតនៅកន្លែងលក់គុយទាវនិងទឹកក្រឡុកទើបអ្នកបើកបរបង្កហេតុរូបនោះសុខចិត្តចេញសំណងទៅឲ្យអ្នកលក់គុយទាវនិងទឹកក្រឡុកនោះចំនួន៦០០ដុល្លារដើម្បីញ្ចប់បញ្ហាមួយករណី។ ប៉ុន្តែរថយន្តបង្កហេតុត្រូវបានកម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលជំនាញចុះមកស្ទូចយកទៅរក្សាទុកនៅនគរបាលការិយាល័យផ្លូវគោក ដើម្បីដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋព្រោះរថយន្តបានបង្កឲ្យខូចខាតសួនច្បារស្ថិតខាងមុខស្ថានទូតបារាំងផងដែរ ៕ស ដារ៉ា

 

img_1947 img_1943 img_1944 img_1946

img_1932 img_1931 img_1933


ចែករំលែក៖