ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីទិញខោទឹកនោមពីក្រុមហ៊ុន ចំនួន២០៦កេះ គិតជាលុយ៥០០០ដុល្លារ មិនបានទូទាត់លុយ បែជាព្យាយាមគេចមុខ អស់រយះពេលជិត១ខែ ប្រទះឃើញ ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៤ មុខសាលាជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងដើមបណ្តឹង ក្រុមហ៊ុនលកៀផលិតផលខោទឹកនោម មានឈ្មោះ សេង ណម ភេទប្រុស ធាយុ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៥០ ផ្កូវលេខ១៨៦ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែកជនសង្ស័យ មានឈ្មោះ គុជ ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ឃុំព្រែកអញ្ចាញ ស្រុកម៧ខកំពូល ខេត្តកណ្តាល ។
តាមដើមបណ្តឹង បានឲ្យដឹងថា ជនសង្ស័យ ជាអតិថិជន ទិញផលិតផលលក់បន្ត ហើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងមក ជនសង្ស័យ បានទៅទិញខោទឹកនោមចំនួន២០៦កេះ គឹតជាទឹកប្រាក់ស្មើ៥០០០ដុល្លារ ដោយសន្យា ថ្ថៃទី២០ ខែសីហា នឹងទូទាត់បាក់ជាមួយក្រុមហ៊ុន ផ្ទុយទៅវិញ តាំងពីថ្ងៃដឹកទំនិញចេញហើយ បាត់រហូត មិនបានគោរពទៅតាមកិច្ចសន្យា ទូទាត់ប្រាក់ ទូរស័ព្ទបាត់ ចុចមិនចូល ផ្ទះក៏មិននៅ ព្យាយាមគេចខ្លួន រហូត លុះដល់រសៀល ថ្ងៃទី១៣ ខែកញ្ញា នេះ ស្រាប់តែប្រទះឃើញមុខ ជនសង្ស័យ នៅត្រង់ចំណុច ផ្លូវជាតិលេខ៤ មុខសាលាជម្ពូវ័នទៅវិញ ទើបចាប់ឃាត់ខ្លួន ខូលបុ៉ស្តិ៍នគរបាលចោមចៅ ។
ក៏ប៉ុន្តែ រឿងរ៉ាវ និងបណ្តឹង ជនរងគ្រោះ បានប្តឹងនៅខាងខណ្ឌទួលគោក ហើយក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ ទាក់ទងទៅខាងនគរបាលប៉ុស្តិ៍ទឹកល្អក់៣ មកទទួលជនសង្ស័យ រឿងឆបោកខាងលើ ទៅខាងខណ្ឌទួលគោកវិញ ៕ សុខាសែនជ័យ