ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្រោយបញ្ជូនយន្តហោះទមា្លក់គ្រាប់ទៅកាន់ឧបទ្វីបកូរ៉េ

ចែករំលែក៖

ទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេល ដែលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ B -1B ទៅកាន់ឧបទ្វីបកូរ៉េ ។ ទីក្រុងព្យុងយ៉ាងបានស្នើដល់អាមេរិកបញ្ចប់សកម្មភាព ឌឺដងទាំងនោះ ។

កន្លងមក អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក បរមាណូ B-1B Lancer រ និងយន្តហោះចម្បាំង៤គ្រឿងទៀតទៅកាន់កូរ៉េខាងត្បូង ត្រៀមទប់ទល់នឹងកូរ៉េខាងជើង  ក្រោយពេលប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូ។

សារព័ត៌មានKCNA របស់កូរ៉េខាងជើងបានផ្សាយថា ការដែលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់នោះ គឺជាការឌឺដង បង្កសង្គ្រាម។ កូរ៉េខាងជើង នឹងបើកការវាយប្រហារទីក្រុងវ៉ាស៊ីនតោនដោយគ្រាប់បែកបរមាណូ។ សកម្មភាពរបស់អាមេរិកនឹងធ្វើឲ្យសង្គ្រាមឧបទ្វីបកូរ៉េខាងផ្ទុះឡើងសារជាថ្មី ។

ការបញ្ជូនយន្តហោះខាងលើរបស់អាមេរិក កើតឡើងជាការតបតទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង ដែលអាមេរិកចាត់ទុកថា ជាការឌឺដង គ្មានការពិចារណា ធ្វើឲ្យអាមេរិកត្រូវតែបញ្ចេញអាវុធទំនើបៗ ក្នុងនោះ មានយន្តហោះទមា្លក់គ្រាប់បរមាណូ B-1B ដើម្បីបង្ហាញពីការប្តេជ្ញាការពារសម្ពន្ធមិត្តកូរ៉េខាងត្បូង និងជប៉ន ។

ប្រធានគណកម្មធិការកិច្ចការបរទេសរបស់សភា អាមេរិកលោក Ed Royce បានប្រកាសថា« ការឌឺដងរបស់កូរ៉េខាងជើង គឺត្រូវតែមានការតប់តវិញឲ្យបានឆាប់បំផុត ។ អាមេរិកមិនអាចទទួលយកកូរ៉េខាងជើង មានគ្រាបបែកបរមាណូឡើយដែលជាការគម្រាមកំហែងដល់ពិភពលោកទាំងមូល។

ព័ត៌មានលម្អិតស្តីពីការតប់តរបស់កូរ៉េខាងជើងរបស់អាមេរិកមិនទាន់ទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែមន្ទីបញ្ចកោណបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បរមាណូនៅកូរ៉េខាងត្បូងរួចរាល់។ ចំណែកអ្នកនាំពាក្យកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានបញ្ចាក់ថា សកម្មភាពរបស់កូរ៉េខាងជើងធ្វើឲ្យស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹង ហើយកម្លាំងទាហានអាមេរិកនិងកូរ៉ែខាងត្បូងបានត្រៀមលក្ខណក្នុងកម្រិតខ្ពស់សម្រាប់ធ្វើសង្គ្រាម ៕ ម៉ែវ សាធី

b_1_hero_lrg_01_1280x720


ចែករំលែក៖