ព័ត៌មានទាន់ហេតុការណ៍៖

តូបលក់ដូរចំនួន២កន្លែងនិងផ្ទះ៤ល្វែងត្រូវអគ្គិភ័យឆាបឆេះម៉ត់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តូបលក់ដូរចំនួន២កន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង៤ល្វែងទៀតរងការខូចខាតមធ្យម កាល ពីវេលាម៉ោង១៥ និង៣៥នាទី ល្ងាចថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

លោកវរសេនីយ៍ទោ ឆឹង សុខា នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តព្រះសីហនុបានឲ្យដឹងថា អគ្គិភ័យនេះបានបណ្តាលឲ្យតូបលក់ដូរក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង និង៤ល្វែងទៀតរងការខូចខាត មធ្យម ហើយត្រូវបានអន្តរាគមន៍ដោយ ក្រុមពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យរបស់កងទ័ពមូលដ្ឋានសមុទ្ររាមបាញ់ ទឹកពន្លត់ និងទប់ស្កាត់កុំឲ្យរាលដាលទាន់ពេលវេលា ។

លោកបន្តថា អគ្គិភ័យនេះត្រូវបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១៦ល្ងាចថ្ងៃដដែល ដោយប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្តក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង និងរថយន្តកងទ័ពមូលដ្ឋាន សមុទ្ររាម១គ្រឿង ។

ការសន្និដ្ឋានជំហានដំបូងឲ្យដឹងថា ការបង្កឲ្យមានអគ្គិភ័យឆាបឆេះកើតឡើង គឺ បណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីតូបលក់កាវ និងសាំងក្រអូប ប៉ុន្តែទំហំនៃការខូច ខាតយើងពុំទាន់អាចវាយតម្លៃបាននោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យអំពីការខូចខាតនៅកន្លែងកើតហេតុ ៕ ឆ្លាមសមុទ្រ

sihanu-3 sihanu-1 sihanu-2


ចែករំលែក៖