ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៦៥ឆ្នាំធ្វើអត្តឃាតបន្សល់ទុកបណ្តាំលាចៅៗសង្ស័យរឿងវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកកាលពីរសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចឃុំសៀមបូក ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែងដោយសព មានសភាពហើមស្អុយទៅហើយ។

ក្រោយពីគេប្រទះឃើញសាកសពជន រងគ្រោះហើយបានស្រង់ដាក់លើគោកនោះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមបូកសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ដោយសារលង់ទឹកមានរយៈពេល២-៣ថ្ងៃ មកហើយ ព្រោះសពមានសភាពហើម ស្អុយ។ មុនដំបូងមន្ត្រីមិនបានស្គាល់អត្ត សញ្ញាណជនរងគ្រោះនិងមានស្រុកកំណើត នៅឯណានោះទេប៉ុន្តែនៅរសៀលថ្ងៃ ដដែលនោះតាមរយៈការស្រាវជ្រាវទើប ដឹងថា ជនរងគ្រោះមានប្រពន្ធ និងកូនចៅ រស់នៅភូមិហាងឃូបាន សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែងរួចបានទាក់ទងឲ្យមក ទទួលយកសាកសពជនរងគ្រោះទៅកាន់ លំនៅឋានដើម្បីចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ។

បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹង ថា ជនរងគ្រោះឈ្មោះ ថេត រ៉ុង អាយុ៦៥ ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិហាងឃូ បាន សង្កាត់សាមគ្គី បានបាត់ខ្លួនតាំងពី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ ដែលជនរងគ្រោះទៅឃ្វាលគោ ហើយមិន ឃើញត្រឡប់មកផ្ទះវិញតាមទម្លាប់ ទោះ ជាក្រុមគ្រួសារដើររកយ៉ាងណាក៏មិនឃើញ ដែរ ។

ដោយឡែកតាមប្រភពពីអ្នកភូមិដែល ជនរងគ្រោះរស់នៅបានឲ្យដឹងថា នៅមុន ថ្ងៃបាត់ខ្លួនជនរងគ្រោះត្រូវបានគេប្រទះ ឃើញដើរចេញពីផ្ទះតាំងពីព្រលឹមស្រាងៗ ទៅខ្ចីទូកអ្នកភូមិដោយជនរងគ្រោះប្រាប់ ថា ទៅទន្លេក្រោមហើយក៏បាត់ដំណឹងឈឹងតែម្តង។ នៅពេលបាត់ខ្លួននោះម្ចាស់ទូក និងក្រុមគ្រួសារជនរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាខ្យល់គរងងឹតមុខធ្លាក់ចូលទឹកលង់ស្លាប់ហើយក៏មិនដឹង។

ចំពោះករណីខាងលើនេះហាក់ដូចជា មានអាថ៌កំបាំងនៅពីក្រោយព្រោះគេបង្ហើប ឲ្យដឹងថា មុនពេលជនរងគ្រោះចេញពីផ្ទះ បានសរសេរបណ្តាំនៅលើកេសស្រាបៀរ ដោយក្នុងបណ្តាំនោះបានរៀបរាប់ថា “តា លាហើយចៅប្រុស ចៅស្រីទាំងអស់គ្នា តា មិនបានមើលថែចៅទៀតទេ តាទៅកន្លែង ឆ្ងាយហើយ មើលមិនឃើញ ហៅមិនឮ ហើយតាសូមជូនពរចៅទាំងអស់នៅឲ្យ បានសុខសប្បាយណាចៅ ព្រោះព្រហ្ម លិខិតតាត្រូវបញ្ចប់ត្រឹមនេះ លាហើយចៅ បណ្តូលចិត្តបេះដូងទាំងអស់ ចៅប្រុស ចៅស្រីនៅជិតនៅឆ្ងាយ ចៅកុំរកហៅតា ចៅ គ្មានតាទៀតទេ” ។ នៅក្នុងលិខិតនេះជន រងគ្រោះបានសរសេរនៅថ្ងៃសៅរ៍ ទី៩ ខែ កញ្ញា ឆ្នាំ២០១៦ ។

ការធ្លាយចេញលិខិតបណ្តាំរបស់ជនរងគ្រោះ នេះសមត្ថកិច្ចជំនាញមានការស្មុគស្មាញ ខណៈដែលសាកសពជនរងគ្រោះ នៅពេលដែលសាច់ញាតិនាំទៅដល់ស្រុក កំណើតនិងបានសម្រេចបូជាភ្លាមៗមុន ពេលសមត្ថ កិច្ចជំនាញបច្ចេកទេសទៅដល់។ យ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចបាន សន្និ ដ្ឋានថា ជនរងគ្រោះពុំមែនស្លាប់ដោយ សារខ្យល់គរនោះទេ តែអាចធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន ព្រោះតែមានវិបត្តិក្នុង គ្រួសារ ។

ជុំវិញការសន្និដ្ឋានរបស់សមត្ថកិច្ចនេះ អ្នកយកព័ត៌មាននគរវត្តមិនអាចរកការ ពន្យល់ពីក្រុមគ្រួសារជនរងគ្រោះបានទេ ថាតើជនរងគ្រោះមានវិបត្តិអ្វីនៅក្នុងក្រុម គ្រួសារ? ខណៈដែលសាច់ញាតិជនរង គ្រោះខ្លះនិយាយថា មូលហេតុដែលក្រុម គ្រួសារជនរងគ្រោះសម្រេចបូជាសពជន រងគ្រោះភ្លាមៗបែបនេះ ព្រោះសពមាន សភាពហើមស្អុយទៅហើយ ដែលមិនអាច ទុកបានយូរ ៕ សហការី

 

ses


ចែករំលែក៖