ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្រស់ខ្លាចសង្សារគំរាមសម្លាប់សម្រេចចិត្តរត់ចេញពីផ្ទះទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ស្រីក្មេងរូបស្រស់ម្នាក់រស់នៅ ជាមួយសង្សារជាងមួយឆ្នាំមកហើយខ្លាច សង្សារគំរាមសម្លាប់ចោលបានរត់ចេញពី ផ្ទះដោយជិះម៉ូតូមួយគ្រឿងតែជាអកុសល ម៉ូតូខូចបណ្តើរតាមផ្លូវជួបសមត្ថកិច្ចក៏សុំឲ្យ សមត្ថកិច្ចជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៦ នៅក្នុងបុរីសូនីផ្ទះលេខ១១៦ ស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះមានឈ្មោះហុង លី អាយុ ២៥ឆ្នាំ ស្នាក់នៅម្តុំស្ពានដែក ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុក កំណើត នៅខេត្តតាកែវបានឲ្យដឹងថា កន្លង មកនាងជានារីខារ៉ាអូខេហើយបានស្គាល់គ្នាជាមួយបុរសជាសង្សារនិងបានរស់នៅជាមួយគ្នារយៈពេលមួយឆ្នាំមកហើយ ។

ស្ត្រីរងគ្រោះបន្តថា ចាប់តាំងពីនាងមក រស់នៅជាមួយសង្សារនាងក៏បានឈប់ធ្វើការនៅហាងខារ៉ាអូខេនោះ។ ចំណែក បុរសជាសង្សារជាមនុស្សញៀនថ្នាំ និងរកស៊ីលក់ថ្នាំញៀនហើយពេលដែលផឹកស៊ី ស្រវឹងម្តងៗតែងតែវាយធ្វើបាបនិងគំរាមសម្លាប់នាងចោលហើយប្រចណ្ឌទៀតធ្វើឲ្យរូបនាងពិបាករស់នៅជាមួយទើបនៅ យប់កើតហេតុពេលសង្សារត្រឡប់មកពី ផឹកស៊ីស្រវឹង ហើយគំរាមសម្លាប់ទៀតនោះរូបនាងដាច់ចិត្តយកម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុ៊យគីស្តេប ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1V-2400 ជិះចេញពីផ្ទះដើម្បី វិលទៅស្រុកកំណើតវិញ។ ខណៈជិះមក ដល់ចំណុចខាងលើម៉ូតូខូចនាងបានចុះ បណ្តើរតាមផ្លូវស្រាប់តែជួបកម្លាំងល្បាតសួរនាំនាងបានរៀបរាប់ប្រាប់ដំណើររឿងនេះ ហើយសុំឲ្យសមត្ថកិច្ចជួយរកកន្លែងឲ្យនាងសម្រាកមួយយប់ផងព្រោះនៅជាប់នឹងខ្លួនមានលុយតែ២០០០រៀលប៉ុណ្ណោះ។

បន្ទាប់ពីស្តាប់សាច់រឿងហើយសមត្ថកិច្ចមិនដឹងជានាំនាងទៅណាក៏ឲ្យទៅអង្គុយសម្រាកនៅក្នុងស្តារម៉ាតមួយយប់រង់ចាំ ព្រឹកឡើងទាក់ទងទៅសាច់ញាតិឲ្យមក ទទួលត្រឡប់ទៅស្រុកកំណើតវិញ ៕ សហការី

img_7333


ចែករំលែក៖