ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ៤នាក់ចុងក្រោយប្រកួតជម្រុះបញ្ចប់ដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០១៦កីឡាករប្រដាល់៤នាក់ចុងក្រោយត្រូវឡើងមកប្រកួតជម្រុះបញ្ចប់ជុំទី២ដើម្បីដណ្តើមយកកៅអីវគ្គទី៣ដែលមានសមាសភាពកីឡាករ៨នាក់សម្រាប់ឈានទៅប្រកួតដណ្ដើមពានរង្វាន់កំពូលជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាមដោយតម្រូវលើកីឡាករ លីន វិបុល មកពី ក្លិបបុរីរាជសីហ៍មានប្ញទ្ធិ, កីឡាករពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ, កីឡាករប៊ុន សុធា មកពីក្លិបមជ្ឈមណ្ឌល កីឡាខ.ភ.ម និង កីឡាករគឿម សុវណ្ណឌឿត មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរនៅលើសង្វៀន TIFFY ARENA ។

ការប្រកួតវគ្គជម្រុះដំណាក់កាលទី២នេះលីន វិបុល ប្រកួតជាមួយ ពេជ្រ សាម៉ុន ខណៈដែលកីឡាករ ប៊ុន សុធា ជួបជើងខ្លាំង គឿម សុវណ្ណឌឿត ដូច្នេះចាំមើលតើកីឡាករទាំង៤នាក់ខាងលើនរណាខ្លះដណ្តើមបានកៅអីសម្រាប់ឈានទៅរកការប្រកួត វគ្គ៨នាក់ចុងក្រោយបន្តទៀតនោះ?

គួរបញ្ជាក់ថា ការប្រកួតជម្រុះដំណាក់កាលទី៣នាពេលខាងមុខមិនត្រូវបានផ្អាកនោះទេ នេះបើយោងតាមការឲ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលបានអះអាង នាកាលពីសប្តាហ៍មុន។សម្រាប់ការប្រកួតដំណាក់កាលទី៣នេះគណៈកម្មការនៅ រក្សារូបមន្តដដែលគឺប្រកួតមានរយៈពេល៣ទឹកក្នុងមួយទឹកមាន៣នាទីសម្រាក២ នាទី ។

ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ កំពូលជើងឯក TV5 Knock Out Series ទម្ងន់៥៤គ.ក្រ ដំណាក់កាលទី២នេះរកបានអ្នកប្រដាល់ដែលត្រូវប្រកួតបន្តក្នុងដំណាក់កាលទី៣ទៀតនោះ ចំនួន៦រូបហើយក្រោយពីពួកគេបានវាយឈ្នះក្នុងដំណាក់កាលទី២នេះ។កម្មវិធីនេះមានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួមហើយចែកចេញជា៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺ ដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់ទី២ ជាការប្រកួតជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣គឺជម្រុះក្នុង៨នាក់ទុក៤នាក់និងដំណាក់កាលី៤និងទី៥ជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕
សារីម

img_6428 img_6434


ចែករំលែក៖