ខេត្តកណ្តាល៖ លោកយាយអាយុ៨៦ឆ្នាំម្នាក់ ត្រូវអាស្ទាវឡើងក ផឹកស្រាស្រវឹង ឡើងប៉ុនប៉ងចាប់រំលោភ ប៉ុន្តែត្រូវបានគេជួយអន្តរាគមន៍ទាន់ពេលវេលា រួចផុតពីក្រញាំបិសាចតណ្ហា ។
ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា លោកយាយខាងលើឈ្មោះឌ.ស អាយុ៨៦ឆ្នាំ ទីលំនៅសព្វថ្ងៃស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ រីឯជនសង្ស័យឈ្មោះ ប៊ុង ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំមានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន ) ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ នៅរសៀលថ្ងៃខែ ឆ្នាំ ខាងលើ វេលាម៉ោង១៤និង៣០ មានប្រជាពលរដ្ឋក្នុងភូមិល្វាទោង បានឃើញជនសង្ស័យ
ឈ្មោះ ប៊ុង ធឿន ដើរមកពីលិចផ្លូវចូលភូមិល្វាទោង ដោយសភាពស្រវឹងជោក ។
លុះពេលដើរមកដល់ក្នុងភូមិ ជននេះឲ្យតែ ឃើញក្មេងស្រីៗ ក៏ដេញចាប់ តែត្រូវអ្នកភូមិដេញវាយពេលនោះជនសង្ស័យក៏រត់បាត់នៅពេលនោះទៅ ។
ប្រភពបន្តទៀតថា លុះរហូតដល់ម៉ោង ២៣.០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះ ក៏ចាប់ស្រាតសារ៉ុងហើយជន
រងគ្រោះបានរើបម្រាស់ ហើយស្រែកអោយអ្នកភូមិនៅក្បែរនោះជួយភ្លាម ៗ នោះ ជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសជាច្រើនកន្លែង បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសម្លេងស្រែក អោយជួយពេលនោះ
ពួកគាត់ក៏ចុះពីលើផ្ទះទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងវាយជនរងគ្រោះ ឃើញដូចនេះពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យចងទុករួច រាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ នៅពេលនោះមេឃភ្លៀងផ្លូវចូលក្នុងភូូមិលំបាកធ្វើដំណើរ
ដោយថ្មើរជើងរហូតម៉ោង១រំលងអធ្រាត្រ ទើបយកជនសង្សយ័ដល់ប៉ុស្ដិ៍នគរបាល ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមក អធិការដ្ឋានឃាត់ខ្លួនចាត់ការតាមនីតិវិធី ៕