ខេត្តកំពង់ស្ពឺ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកនាយឧត្តមសេនីយ៍ គន់ គីម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានជួបសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ៥៦៥គ្រួសារ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកនាយកឧត្តមសេនីយ៍ គន់ គីម បានស្នើដល់ក្រុមការងារ ស.អ.ក គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ មើលថែបងប្អូនយុទ្ធជន ពិការឲ្យបានដិតដល់ ព្រោះពួកគាត់ គឺជាវីរៈជនដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បី សន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនារបស់ប្រទេសជាតិ ។
របាយការណ៍ របស់សមាគមអតីតយុទ្ធជនកម្ពុជាស្រុក បានឲ្យដឹងថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកឧដុង្គ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះមាន ៥២៤នាក់ ដែលមានបន្ទុកសរុប ៧៦៤នាក់ ដែលក្នុងនោះ សមាជិកជនពិការមាន១៣៩នាក់ សមាជិកនិវត្តជនមាន ១១៤នាក់ សមាជិកជនបាត់បង់ សមត្ថភាពការងារមាន៧នាក់ សមាជិកគ្រួសារជនពិការមាន ២២៨នាក់ សមាជិកគ្រួសារជនមរណៈមាន៣៦នាក់ ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ នាយកឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភដល់ អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ ៥០,០០០រៀល សរុបទឹកប្រាក់ ២៨,២៥០,០០០រៀល ៕ ហេង សូរិយា