ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សលោកពូទីនទទួលបានជ័យជំនៈខ្ពស់នៅក្នុងការបោះឆ្នោតសភា

ចែករំលែក៖

គណបក្សរបស់លោកពូទីន ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតសភា គឺជាជំហានដ៏ប្រសើរបំផុតសម្រាប់ជួយលោកពូទីន អាចបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីមួយអាណត្តិទៀត ។

គណបក្សរបស់ប្រធានាធបិតីពូទីន គឺគណបក្សឯកភាពជាតិ ទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតសភា ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យកន្លងមក ។ ការបោះឆ្នោតសភាលើកនេះ ធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតី តែ១៨ ខែប៉ុណ្ណោះ ។ ជាមួយនឹងជ័យជំនៈក្នុងការបោះឆ្នោតឃុំ សង្គាត់នោះ  ។

ជាមួយនឹងសន្លឹកឆ្នោត ១ភាគ៤ ដែលបានរាប់ គណបក្សលោកពូទីន ទទួលបានសម្លេងគាំទ្ររហូតដល់ទៅ៥១ភាគរយ ។

ក្រោយការបោះឆ្នោត លោកពូទីន បញ្ជាក់ថា ជ័យជំនៈសម្រាប់គណបក្សរបស់លោក បង្ហាញឲ្យឃើញថា ពលរដ្ឋនៅតែជឿជាក់ទៅលើការដឹកនាំរបស់គណបក្សឯកភាពជាតិ បើទោះបីរុស្សីធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចក្តី បណ្តាលមកពីគំនាបសេដ្ឋកិច្ចពីលោកខាងលិច ដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃ ។

ក្រុមអ្នកវិភាគបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់លោកពូទីន អាចប្រើប្រាស់លទ្ធផលនៃការបោះឆ្នោតនេះធ្វើជាស្ពានសម្រាប់បន្តដំណើររបស់លោកពូទីន កាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ។ បើទោះបីពេលនេះ លោកពូទិន មិនទាន់បញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពដែ រឬទេនោះ ។

លោកពូទីន មានប្រសាសន៍នៅក្នុងទីស្នាក់ការគណបក្សរបស់លោកថា «យើងប្រាកដជាទទួលបាននៅលទ្ធផលល្អបំផុត គឺជាជ័យជំនៈ ។

និយាយអំពីសេដ្ឋកិច្ចរុស្ស៊ី  បានធ្លាក់ចុះ០,៣ភាគរយ នៅក្នុងឆ្នាំនេះ ។ លោកពូទីន បញ្ជាក់ថា ពលរដ្ឋកំពុងតែរស់នៅក្នុងភាពលំបាក  ហើយរដ្ឋាភិបាលនៅមានបញ្ហាជាច្រើនមិនទាន់ដោះស្រាយបាននៅឡើយ ៕ ម៉ែវ សាធី

 

608x342_344277 bn-pw347_rusele_p_20160918033939


ចែករំលែក៖