ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូរ៉ឺម៉កអ្នកលក់ប្រហិតបានហើយសង្ងំដោះស្លាកលេខត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអត្តរាគមន៍ សហការជាមួយកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពលួចដោះស្លាកលេខចេញពីម៉ូតូរ៉ីម៉កលក់ប្រហិត កាលពីវេលាម៉ោង១០និង១០នាទីព្រឹក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ១ឈ្មោះ ហួត សិទ្ធ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលំ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី
២ឈ្មោះ ម៉ៅ សុជាតិ ហៅជាតិ អាយុ
៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលំក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើខណៈដែលកម្លាំងអត្តរាគមន៍សហការជាមួយកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពដោះស្លាកលេខម៉ូតូពីរ៉ីម៉កអូសធុងលក់ប្រហិត មកដាក់ពាក់ម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿងទៀត ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ ទើបបែកធ្លាយរឿងលួចម៉ូតូរ៉ីម៉កអូសលក់ប្រហិតខាងលើមកពីសង្កាត់ស្ទឹងមានជ័យទៅវិញ ។

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ម៉ូតូរឺម៉ក់លក់ប្រហិតខាងលើបានទំនាក់ទំនងរួចហើយមានឈ្មោះ ហេង រ៉េត អាយុ៣២ឆ្នាំ មុខរបរលក់ប្រហិតតាមរ៉ីម៉កម៉ូតូស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកណើតភូមិ និងឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានប្រាប់ទៀតថា ម៉ូតូរ៉ីម៉កខាងលើគឺម្ចាស់បានទុកមុខផ្ទះជួលរបស់ខ្លួនហើយក៏មិនដឹងថា បាត់តាំងពីម៉ោងណាដែរទេរហូតព្រឹកឡើង ក្រោកពីដំណេកទើបដឹងថាបាត់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ម៉ូតូអូសទូលក់ប្រហិតនេះ ខ្លួនពិតជាលួចគេពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដា្ឋនគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណំុរឿងទៅកាន់តុលាការចាត់ការតាមនិតិវិធី ៕ តុង សីហា

 

5 4 3 2 1 6

 


ចែករំលែក៖