ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌជ្រោយចង្វារុះរើសំណង់សង់សួនច្បារជាប់ផ្លូវមុខផ្ទះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា សហការជាមួយអាជ្ញាធរសង្កាត់ជ្រោយ ចង្វា ប្រជាការពារ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះរុះរើសំណង់សួនច្បារអត់ច្បាប់ដែល សង់រំលោភលើផ្លូវសាធារណៈមួយកន្លែង ខណៈដែលអាជ្ញាធរសង្កាត់ខណ្ឌចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាហើយតែម្ចាស់សំណង់ដែលគេស្គាល់ ជារបស់លោក បា៉ន សូស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មមិនសហការទើបអាជ្ញាធរប្រើ វិធានការរដ្ឋបាលរុះរើកម្ទេចចោលតែម្តង ហើយក៏មានប្រតិកម្មពីសំណាក់ភរិយា របស់រដ្ឋមន្ត្រីផងដែរ ។

ការចុះរុះរើសំណង់សួនអត់ច្បាប់រំលោភ លើផ្លូវនេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក សែម ដារិន នាយករង រដ្ឋបាលខណ្ឌជ្រោយចង្វា និងមានកម្លាំង ចម្រុះពាក់ព័ន្ធចូលរួមជាច្រើននាក់ទៀត ដែលមានទីតាំងនៅផ្លូវទន្លេមេគង្គ ក្រុមទី៩ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។

ការចុះរុះរើនេះបន្ទាប់ពីអាជ្ញាធរសង្កាត់ខណ្ឌជូនដំណឹងជាច្រើនដងមកហើយ បុ៉ន្តែម្ចាស់សំណង់ទាំងនេះនៅតែមិនព្រមធ្វើតាមមិនព្រមរុះរើដើម្បីបើកផ្លូវនោះទេ ។

ជាមួយគ្នានោះក៏មានប្រតិកម្មប្រឆាំង ជាមួយអាជ្ញាធរទៀតផងដោយភរិយាលោក រដ្ឋមន្ត្រីនិយាយថា ពួកគាត់បានមកនៅ មាត់ទន្លេនេះតាំងពីច្រើនឆ្នាំមកម្លេ៉ះ។ ដូច្នេះ រឿងអីអាជ្ញាមករុះបំផ្លាញទ្រព្យសម្បត្តិពួកគាត់ចោលទទេៗបែបនេះ? ព្រោះដីនេះគាត់ទិញមានប្លង់ត្រឹមត្រូវ ហេតុអី្វមករុះរើដោយគ្មានក្រដាសស្នាម?

លោក សែម ដារិន នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វាបានឱ្យដឹងថា ដោយមាន ការបញ្ជាផ្ទាល់ពីសំណាក់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ថាត្រូវតែចុះរុះរើសំណង់ប៉ះពាល់ផ្លូវនេះជាបន្ទាន់ បុ៉ន្តែមុននឹងយើងរុះរើគឺអាជ្ញាធរបានជួន ដំណឹងនិងណែនាំដល់ម្ចាស់សំណង់ជាច្រើនលើករួចមកហើយ ។

លោកបានលើកឡើងថា ប្រការដែលអាជ្ញាធររុះរើសំណង់សួននេះដើម្បីបម្រើ ផលប្រយោជន៍ជាតិផលប្រយោជន៍រួមមិនមែនប្រយោជន៍បុគ្គលទេ។ ដើម្បីកុំឱ្យកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍និងកុំឱ្យប៉ះពាល់ ដល់ផ្លូវសាធារណៈនេះទាំងមូល និងមាន បរិស្ថានល្អមានផ្លូវសម្រាប់យើងធ្វើដំណើរបាននិងអាចប្រកបរបរផ្សេងៗបានទៀតនៅតាមផ្លូវបើសិនយើងទុកដូច្នេះមិនកើតទេ ។

លោកបន្តថា ការធ្វើនេះដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍ជាមួយសាលារាជធានី របស់យើងរួមចំណែកអភិវឌ្ឍន៍ខណ្ឌ សង្កាត់ ភូមិក្រុមរបស់យើង។ លោកថា សូម្បីតែសំណង់របស់លោករដ្ឋមន្ត្រី បា៉ន សូស័ក្តិ ដ៏ធំស្កឹមស្កៃដែលសង់នៅមាន់ទន្លេមេគង្គនេះក៏អត់ច្បាប់ដែរ ព្រោះមិនដែល អ្នកណាចេញច្បាប់ឱ្យសាងសង់សំណង់ រឹងមាំនៅមាត់ទន្លេដែរ ។ ប៉ុន្តែម្ចាស់សំណង់ នេះអាងអំណាចមិនសហការជាមួយអាជ្ញាធរឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់នោះបានហួសចិត្តយា៉ងខ្លាំងចំពោះសំណង់ របស់លោករដ្ឋមន្ត្រីនេះ ព្រោះលោកដេក លើច្បាប់អង្គុយលើច្បាប់មិនគួរចង់បានដីបុ៉ណ្ណឹងសោះដែលវាជាផ្លូវសាធារណៈគួរណាស់តែធ្វើគំរូល្អដល់ប្រជាពលរដ្ឋឯទៀត ទើបត្រឹមត្រូវ ៕ ហេង នរិន្ទ្រ

 

aes-1 aes


ចែករំលែក៖