ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំអគ្គបញ្ជាការសួរសុខទុក្ខយោធិននិងកម្មសិក្សាការីបញ្ជាការដ្ឋានកាំភ្លើងធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកាំភ្លើង ធំអគ្គបញ្ជាការ ខ.ភ.ម. ឈរជើងក្នុងភូមិ សា្រស្តទន្លេកន្ទិល ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានរៀបចំពិធីបដិសណ្ឋារកិច្ចថ្នាក់ ដឹកនាំអគ្គបញ្ជាការដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរង ព្រមទាំងវត្តមាននាយទាហាន មកពីស្ថាប័នកងឯកភាពចំណុះជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចម្រុះ និងជាមេបញ្ជា ការបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានជម្រាបជូនគណៈអធិបតីពីសភាព ការណ៍ទូទៅរបស់កងឯកភាពក្នុងការដឹក នាំបញ្ជាក៏ដូចជាការកសាងជំរំជម្រកស្នាក់ នៅ ព្រមទាំងហ្វឹកហ្វឺនពលទាហានកាំភ្លើង ធំ៥០០នាក់នឹងត្រូវបញ្ចប់វគ្គនៅពេល ឆាប់ៗខាងមុខនេះ ។

លោកនាយឧត្តមសេនីយ៍ ហុីង ប៊ុន ហៀង បានពាំនាំការសាកសួរសុខទុក្ខ និង សារជូនពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការខ.ភ.ម.ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហានបញ្ជាការដ្ឋានកាំភ្លើងធំក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំ បិណ្ឌដែលជាប្រពៃណីជាតិខ្មែរ ។ ជាមួយ នេះដែរលោកនាយឧត្តមសេនីយ៍ក៏បានផ្តាំ ផ្ញើដល់នាយទាហាន នាយទាហានរង និង ពលទាហានបញ្ជាការដ្ឋានកាំភ្លើងធំទាំង អស់ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលចូលរួមសហការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឲ្យបានល្អប្រសើរ។ ក្នុងនោះត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អថែមទៀត ចូលរួមការងារបូរណភាពទឹកដី កសាងអភិវឌ្ឍមាតុភូមិឲ្យរីកចម្រើនលើគ្រប់វិស័យ ។

លោកនាយឧត្តមសេនីយ៍បន្តទៀតថា កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនរួចជា ស្រេចដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅពេល មានទឹកជំនន់ និងគ្រោះធម្មជាតិជាយថា ហេតុផ្សេងៗ ។

ក្នុងឱកាសនោះដែរគណៈអធិបតីក៏ បានប្រគល់ថវិកា២០លានរៀល អង្ករ៥ តោន មី២០០កេស ស្រាបៀរ១០០កេស ទឹកសុទ្ធ១០០កេស ទឹកក្រូច៥០កេស ត្រីខ ១០កេស ប៊ីចេង៥គីឡូក្រាម ព្រមទាំង គ្រឿងឧបភោគបរិភោគជាច្រើនទៀតជា អំណោយរបស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតសម្រាប់បញ្ជាការដ្ឋាន កាំភ្លើងធំ ៕ សុខដុម

k-0843 k-0845


ចែករំលែក៖