ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រែកទឹកសាបនិងតំបន់ក្បាលឆាយ ចំណុចខាងក្រោយបន្ទាយសឹករងខេត្តព្រះសីហនុប្រមាណជាង២០០គ្រូសារ កាល ពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសធ្វើបាតុកម្មប្រឆាំងអាជ្ញាធរ ខេត្ត ព្រះសីហនុ ដែលមិនព្រមបញ្ចប់នូវសកម្មភាពគំរាមកំហែងដោយកងកម្លាំងប្រដាប់អាវុធ និងបានប្រើប្រាស់គ្រឿងចក្រឈូសឆាយ កាយប្រឡាយទឹកព្រមទាំងយកដី របស់ពួកគាត់ដោយអាជ្ញាធរបានប្រើ លេសថា ការពារតំបន់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ។
ប្រជាពលរដ្ឋអ្នកតវ៉ាខាងលើបានឲ្យ ដឹងថា ជុំវិញបញ្ហាកាយប្រឡាយព្រំខាង លើ គឺជាការរំលោភបំពានទាំងស្រុងលើ សិទ្ធិសេរីភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាតំបន់ដែលស្ថិតនៅក្នុងចំណុចត្រូវការពារសម្រាប់់ប្រើប្រាស់ទឹកស្អាតរបស់ ក្រុមហ៊ុនអានកូនោះនៅឆ្ងាយណាស់ ដូចជាមិនមានការពាក់ព័ន្ធឡើយ ។ អ្វី ដែលគួរកត់សម្គាល់នោះ គឺការជីកប្រឡាយ បែបនេះ គេធ្វើឡើងនៅលើតែដីតំបន់ ប្រជាពលរដ្ឋរស់នៅប៉ុណ្ណោះ ចំណែកឯដី របស់ក្រុមអ្នកមានលុយមានអំណាច គ្មានអ្នកណាហ៊ានប៉ះពាល់ទេ គឺគេកាយ ពង្វាង ។ ចំណុចនេះអាចឆ្លុះបញ្ចាំងឲ្យ ឃើញថា វាជាទង្វើឃុបឃិតគ្នាយ៉ាងពិតប្រាកដ រវាងអ្នកមានលុយមានអំណាច នឹងអ្នកអនុវត្តន៍ច្បាប់ជាហេតុធ្វើឲ្យប្រជាពល រដ្ឋក្រីក្រទទួលរងការលំបាកគ្រប់បែបយ៉ាង ។
លោក ឃាង តំណាងក្រុងហ៊ុនអានកូ បានបញ្ជាក់ថា ការកាយប្រឡាយព្រំមិន មែនក្រុមហ៊ុនអានកូជាអ្នកកាយនោះទេ គឺអាជ្ញាធរខេត្ត ជាអ្នកកាយ ហើយក្រុមហ៊ុន គ្រាន់តែជាអ្នកមានគ្រឿងចក្រសម្រាប់ ស៊ីឈ្នួលតែប៉ុណ្ណោះ។ ដូចនេះរឿងគ្រប់ យ៉ាង គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តព្រះសីហនុ ។
ចំណែកលោក ប្រាក់ ប្រាកដ ប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ព្រះសីហនុទទួលស្គាល់ថា កិច្ចការខាងលើ នេះមិនមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន អានកូនោះទេ ពីព្រោះក្រុមហ៊ុនបានកំណត់តំបន់ត្រូវការពារសម្រាប់ប្រើប្រាស់ទឹក ស្អាត ដែលគ្រប់គ្រងដោយក្រុមហ៊ុនរួចរាល់អស់ហើយ មិនមានរឿងអ្វីដែលមានភាពស្មុគស្មាញទៀតទេ ។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុបានប្រាប់ថា សកម្ម ភាពកាយប្រឡាយព្រំនោះ គឺជាកិច្ចការ របស់អាជ្ញាធរខេត្តក្នុងគោលដៅរក្សាការពារតំបន់ដែលប្រើប្រាស់ទឹកស្អាតឲ្យបានល្អ និងការពារភាពអនាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋខិលខូចមួយចំនួនដែលចេះតែព្យាយាម ធ្វើការកាប់បំផ្លាញព្រៃឈើធម្មជាតិ ដើម្បីរំលោភយកដីរដ្ឋតទៅទៀត ។ ដូច្នេះដើម្បីថែរក្សាការពារព្រៃឈើធម្មជាតិឲ្យបានគង់វង្យបងប្អូនប្រជាពលរដ្ឋគួរមាន ការយល់ដឹងទាំងអស់គ្នាត្រូវបញ្ចប់ជាបន្ទាន់នូវទង្វើមិនល្អដែលបង្កផលប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរដល់សង្គមជាតិ ៕ ឆ្លាមសមុទ្រ