ព័ត៌មានទាន់ហេតុការណ៍៖

សឿ សុធារ៉ាចង់ផ្លាស់ប្តូររសជាតិសម្តែងពេលវិលចូលសិល្បៈវិញ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះខាងតួអង្គសម្រក់ទឹកភ្នែក អ្នកនាង សឿ សុធារ៉ា បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយពីនាងសម្រាលកូនស្រី និងមើលការខុសត្រូវមុខជំនួញ។ ថ្មីៗនេះនាងបានប្រកាលវិលចូលសិល្បៈជាថ្មីជាមួយនឹងបំណងផ្លាស់ប្តូររស់ជាតិសម្តែងមកជាតួកាចឈ្នានីសវិញម្តង។

សម្រសល់តារាស្រីសម្តីថ្នមអ្នកនាងសឿសុធារ៉ាហាក់មិនថមថយទេបើទោះបីជានាងមានស្វាមី និងកូនស្រីម្នាក់ទៅហើយក្តី ហើយនាងអាចនឹងទទួលបានការងារសិល្បៈមួយចំនួនឡើងវិញក្រោយពីប្រកាសវិលរកការងារនេះជាថ្មី។ នាងបានប្រាប់ឲ្យដឹងថាចាប់តាំងពីនាងមានកូនស្រីមកនាងហាក់ឃ្លាតឆ្ងាយពីការងារសិល្បៈតែពេលនេះកូននាងធំហើយបានចូលរៀនដែរដូចនេះនាងអាចមានពេលវិលមកផ្តើមការងារជាថ្មី។ នាងបន្តថានាងមិនអាចបោះចោលអាជីពនេះបានទេព្រោះថាសិល្បៈធ្វើឲ្យនាងមានថ្ងៃនេះមានអ្វីគ្រប់យ៉ាងហើយមិនតែប៉ុណ្ណោះសិល្បៈបានជួយឲ្យនាងបានជួបស្វាមី (សាពូនមីដាដា) សាងគ្រួសារដែលមានភាពកក់ក្តៅផងដែរ ។

ក្រៅពីប្រកាសវិលរកអាជីពសិល្បៈតារាស្រីរូបនេះក៏បានប្រកាសពីការទទួលយកគ្រប់តំណែងក្នុងខ្សែភាពយន្តមិនសំខាន់តែជាឯកនោះទេអ្វីដែលសំខាន់គឺនាងមានស្នាដៃក្នុងសិល្បៈដាក់បង្ហាញដល់មហាជនទៅបានហើយកុំឲ្យទស្សនិកជនភ្លេចនាងទៅគ្រប់គ្រាន់ហើយ។ អ្វីដែលនាងចង់បានគ្រាប្រកាសវិលរកអាជីពចាស់នេះដែរ នាងលើកឡើងថាចង់ផ្លាស់ប្តូររស់ជាតិនៃការសម្តែងពីតួអង្គស្លូតមកតួអង្គកាចឆ្នាសក៏បាន ព្រោះតែមិនចង់ឲ្យទស្សនិកជនគិតថា នាងសម្តែងបានតែតួអង្គបែបងកម្សត់ ស្លូតបូតនោះ ។ នាងបញ្ជាក់ដែរថា ចូលដល់វ័យបច្ចុប្បន្ន នាងមិនអាចប្រកាន់ជំហររក្សាតំណែងជាតួឯកដដែលទេគឺត្រូវមានការប្រែប្រួល ខណៈដែលតារាសម្តែងស្រីល្បី

ឈ្មោះសម្រស់បាន និងមានសមត្ថភាពជំនាន់ក្រោយជាច្រើនកំពុងប្រកួតប្រជែងគ្នា។
តារាស្រីរូបនេះលើកឡើងដែរថា បច្ចុប្បន្ននាងត្រូវបានផលិតកម្មមួយចំនួនកំពុងទាក់ទងនិងស្ថិតក្នុងដំណាក់កាលចចារគ្នាប៉ុណ្ណោះ ប៉ុន្តែនាងរំពឹងថានឹងមានស្នាដៃលេចធ្លោរថ្មីនៅថ្ងៃខាងមុខដើម្បីបម្រើអារម្មណ៍ទស្សនិកជន ។ ក្រៅពីការងារសិល្បៈ នាងក៏មានគម្រោងពង្រឹង និងពង្រីការងារសម្អាងការឲ្យកាន់តែប្រសើរជាមុនដែរដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីអតិថិជន៕ វឌ្ឍនា

aes-4 aes-3 aes-2 aes-1 aes aes-5


ចែករំលែក៖