ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ១៥អង្គ និងក្មេងវត្តម្នាក់ បានមានអាការពុល ក្អួតចង្អោរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារឆាន់ និងហូបស្ករគ្រាប់ជាមួយភេសជ្ជៈ M 150 ។
ករណីនេះបានកើតឡើងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2016 ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ព្រះសង្ឃគង់នៅវត្តស្រះឈូកភ្នំលៀប ឃុំភ្នំលៀបចំនូន១៥អង្គ និងក្មេងវត្តម្នាក់បានឆាន់ និងហូបស្កគ្រាប់ ជាមួយភេសជ្ជៈ M150 បណ្តាលឲ្យពុល ដែលមានឈ្មោះ និងព្រះនាមខាងក្រោម៖
1.ព្រះនាមយឹម សាមេន អាយុុ17ឆ្នាំ
2. – ស្នា ឡាំងហ៊ី អាយុ13ឆ្នាំ
3. – សិ ហ៊ាង អាយុ20ឆ្នាំ
4. -គា ខិល អាយុ14ឆ្នាំ
5. – សៀង រដ្ឋា អាយុ11ឆ្នាំ
6 -ម៉ៅ សីហាអាយុ14ឆ្នាំ
7. -ក្រាក់ ខាន់ឃីត អាយុ16ឆ្នាំ
8. -ហឿន សេងហាក់ អាយុ13ឆ្នាំ
9. – ដៀប ចាន់ថៃ អាយុ14ឆ្នាំ
10. – ស៊ុន ស៊ីដេត អាយុ13ឆ្នាំ
11. – នន់ វ៉ាន់ណេត អាយុ13ឆ្នាំ
12. – ឆិត សុត្រា អាយុ13ឆ្នាំ
13. -អាន់ ប្រិយ៍ អាយុ14ឆ្នាំ
14. -ជា ណាំជីន អាយុ14ឆ្នាំ
15. -កែវ ខួច អាយុ15ឆ្នាំ
16. – ស៊ី យ៉ា ជាក្មេងវត្តអាយុ10ឆ្នាំ ។
ព្រះសង្ឃទាំង15អង្គនិងក្មេងវត្តម្នាក់ដែលមានអាការពុលខាងលើ ត្រូវបានបញ្ជូនមកសង្គោះនៅមន្ទីរ
ស្រុកព្រះនេត្រព្រះ ។ ក្នុងចំណោមសង្ឃទាំង15អង្គ មាន2អង្គមានអាការធ្ងន់ត្រវបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យមង្គលបូរី ៕ វណ្ណា