ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអ្នកលក់គុយទាវម្នាក់ត្រូវអតិថិជនចាប់ឱបពីក្រោ​យ ខណៈដើរចេញពីបន្ទប់ទឹក

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីជាអ្នកលក់គុយទាវម្នាក់ ត្រូវអតិថិជនចាប់ឱបពីក្រោយ ខណៈដើរចេញពីបន្ទប់ទឹកបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។ ក្រោយពីមានហេតុការណ៍កើតឡើង ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ អេង ឆេង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខបរ កសិករ ជាបុរសពោះម៉ាយ មានទីលំនៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ ស្ត្រីរងគ្រោះឈ្មោះ ឈីនសូណា អាយុ៣០ឆ្នាំ មុខរបរ លក់គុយទាវ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ អេង ឆេង ដែលជាបុរសពោះម៉ាយបានជិះម៉ូតូទៅហូបគុយទាវនៅផ្ទះស្ត្រីរងគ្រោះ ។ ពេលទៅដល់ស្ត្រីរងគ្រោះបានធ្វើគុយទាវអោយជនសង្ស័យរួចក៏ដើរទៅចូលបន្ទប់ទឹកបាត់ទៅ ខណៈបើកទ្វារបន្ទប់ទឹកចេញមកក្រៅស្រាប់តែជនសង្ស័យស្ទុះទៅឱបស្ត្រីរងគ្រោះពីក្រោយ ។ ភា្លមៗនោះស្ត្រីងគ្រោះបានស្រែកបង្កអោយមានការ ភ្ញាក់ផ្អើលជនសង្ស័យក៏ឈប់ធ្វើសកម្មភាព ។ ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ូលិសមូលដ្ឋានជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

img_1609 img_1606 img_1607 img_1608


ចែករំលែក៖