ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ ស៊ីធីផ្លឹស ពន្លះរថយន្តហាយឡាក់រីវ៉ូរបួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣

ចែករំលែក៖

ភ្នំពេញ : បុរស២នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរួបគេជិះម៉ូតូ សង់កូរ៉េស៊ីធីផ្លឹស បោះពួយយ៉ាងលឿនបុករថយន្តម៉ាក ហាយឡាក់រីវ៉ូ មួយគ្រឿងក្នុងទិសបញ្ច្រាស់ទិសគ្នា ។

ហេតុការណ៍នេះ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២០ កញ្ញា ២០១៦ នៅចំណុចមុខក្លឹបវ៉ាយឌីស្កូតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបុរសម្នាក់បើករថយន្ត មួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូពណ៍ស ស៊េរីថ្មីពាក់ស្លាកលេខភ្នំពេញ 2AC -7842ចេញពីរង្វង់មូលចោមចៅតាមបណ្តោយផ្លូវជាតិ៣ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុ ក៏មានបុរស២នាក់ជិះឌុបគ្នាមូ៉ូតូមួយម៉ាក សង់កូរ៉េស៊ីធីផ្លឹស ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1FV-9625 តាមណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ហើយភាគីខាងម៉ូតូជិះក្នុងល្បឿន ដល់ចំណុចកើតហេតុក៏រ៉េទៅបុកនិងក្បាលរថយន្តពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបែកកង់ខាងឆ្វេងនិងកំពិមុខចំហៀងឆ្វេង ចំណែកម៉ូតូដាច់កង់មុខចេញពីគ្នា ខូតខាតស្ទើទាំងស្រុង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបាន រថយន្តរបស់អង្គភាពសង្គ្រោះបន្ទាន់
៧១១ ដឹកទៅមន្ទីរពេទ្យព្រះកុសុមះដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ៕សុខាសែនជ័យ

 

image4 image2 image3

 


ចែករំលែក៖