ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះប្តី ប្រពន្ធ ប្អូនថ្លៃ មកឃាត់ដកកាំភ្លើងមកគំរាម ពេលកូនមកចាប់ផ្ទុះមួយគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ស្រវឹងរករឿងប្រពន្ធពេលប្អូនថ្លៃមកឃាត់បង្កហិង្សាដាក់ទៅវិញ ទៅមករួចចូលទៅយកកាំភ្លើងមកគំរាមបាញ់សម្លាប់តែត្រូវកូនស្រីស្ទុះទៅចាប់ធ្វើអោយផ្ទុះមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ទៅប្តឹងនគរបាលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០១៦ នៅភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អមិនមានអ្នករងរបួស។

បុរសជាប្តីឈ្មោះណោក កឿន អាយុ៤៥ឆ្នាំ មុខរបជាមន្ត្រី យោធា ភូមិភាគ ៣ ។ ចំណែកប្រពន្ធឈ្មោះសយ ពៅ អាយុ ៤២ ឆ្នាំមុខរបនៅផ្ទះ អ្នកទាំង២ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ជារៀងរាលថ្ងៃបុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រវឹងហើយរករឿងប្រពន្ធនិងវាយធ្វើបាប់ជារៀងរាល់ថ្ងៃ ខណះដល់ថ្ងៃកើតហេតុខាងលើបុរសខាងលើបានស្រវឹងហើយបានជជែកជាមួយប្រពន្ធខណះកំពុងឈ្លោះស្រាប់តែប្អូនថ្លៃមកឃាត់ក៏អោយឈ្លោះគ្នាពេលនោះបុរសជាមន្ត្រីយោធាបានស្ទុុះមកប្រតាយប្រតបមួយប្រាវហើយ ក៏ចូលទៅយកកាំភ្លើងនៅខាងក្នុងផ្ទះគំរាមបាញ់សម្លាប់តែត្រូវកូនស្រីម្នាក់មកចាប់ជាប់ធ្វើអោយផ្ទុះមួយគ្រាប់តែសំណាងមិនមានអ្នករងរបួសបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែររត់ទៅរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីចុះមកអ្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងសួរឿងហេតុសពគ្រប់ដោយសារតែបុរសខាងលើជាមន្ត្រីយោធាទើបទំនាក់ទំនងហៅកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យមកធ្វើការឃាត់ខ្លួនយកទៅសួនាំបន្ថែម ៕ សុខាសែនជ័យ

 

image1 image2


ចែករំលែក៖