ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចោទប្រកាន់រុស្សីថា បានបាញ់ទៅលើក្បួនរថយន្តមនុស្សធម៌នៅស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែកញ្ញា អាមេរិកបានប្រកាសថា រុស្ស៊ីត្រូវតែទទួលខុសត្រូវពីការវាយប្រហារទៅលើក្បួនរថយន្ត ផ្តល់ជំនួយមនុស្សធម៌នៅជិតទីក្រុង Aleppo ។ ចំណែកភាគីរុស្ស៊ីបានច្រានចោលនៅការចោទប្រកាន់ទាំងនោះ ដោយចាតទុកថា ទាំងនោះជាសកម្មភាពបង្កើតឡើងរបស់អាមេរិកដើម្បីទម្លាក់កំហុសទៅឲ្យរុស្ស៊ី ។

ក្រោយហេតុការណ៍ខាងលើ អង្គការសហប្រជាជាតិបាតផ្អាក់សកម្មភាពផ្តល់ជំនួយមនុស្សធម៌ ក្នុងប្រទេសស៊ីរី បន្ទាបពីក្បួនរថយន្តរងការវាងប្រាហារនៅជិតទីក្រុងអាឡែប៉ូ។ ការវាយប្រហារនោះបានបំផ្លាញរថយន្តដឹកជំនួយ១៨គ្រឿងក្នុងចំណោមរថយន្ត៣១គ្រឿង ផ្ទុកស្បៀងអាហារសម្លៀកបំពាក់និងថ្នាំពេទ្យ ចូលទៅកាន់តំបន់ Urum Al Kubra។

សកម្មជនមនុស្សធម៌កន្លែងកើតហេតុបាននិយាយទៅកាន់សារព័ត៌មានប៊ីប៊ីស៊ីថា បានមើលឃើញយន្តហោះយាមល្បាតរុស្ស៊ី បានថត ផ្លូវដែលក្បួនរថយន្តត្រូវធ្វើដំណើរ។ ការវាយប្រហារលើកទីមួយកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៩ខែកញ្ញា ពេលនោះឧទ្ធម្ភាគច័ក្របានទម្លាក់គ្រាប់បែកទៅលើក្បួនរថយន្ត ។ បន្ទាប់មក ក៏មានការវាយប្រហារពីកាំច្រួចមីស៊ីលនិងកាំផ្លើងយន្តទៅលើក្បួនរថយន្តមនុស្សធម៌។

ក្នុងពេលជាមួយគ្នានោះអ្នកនាំពាក្យក្រសួងការពារជាតិរុស្សី លោក Igor Konashenkov បានបញ្ឭាក់ថា ក្រោយពេលត្រួតពិនិត្យវីដីអូ ថតនៅកន្លែងកើតហេតុ គឺមានការបាញ់ទៅលើក្បួនរថយន្តទាំងនោះឡើយ។ លោកបន្តទៀតថា «អ្វីគ្រប់យ៉ាង នៅក្នុងឃ្លីបវីឌីអូគឺជាលទ្ធផល នៃការឆាប់ឆេះរថយន្តទាំងនោះ ហើយវាយបានកើតឡើងចំពេលដែលក្រុមឧទ្ទាមវាយប្រហារជាទ្រងទ្រាយធំនៅទីក្រុងអាឡែបប៉ូ។

ចំណែកទាហានស៊ីរីក៏បានបញ្ជាក់ផងដែរថា គ្មានការពិតឡើយ ដែលនៅក្នុងរបាយការណ៍ថា ទាហានស៊ីរីសម្តៅទៅលើក្បួនរថយន្ត។ ប្រធានគណកម្មធិការអន្តរជាតិ កក្កបាទក្រហម លោក Peter Maurer បានថ្កោលទោសការវាយប្រហារខាង គឺជាការបំពាន់ច្បាប់អន្តរជាតិស្តីពីមនុស្សធម៌។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា និងវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតជាមួយស៊ីរី។ ការនាំជំនួយចូលទៅកាន់តំបន់ត្រូវឡោមព័ទ្ធគឺជារឿងសំខាន ប៉ុន្តែរងការបំផ្លាញទៅវិញ។

ចំណែកអ្នកនំាពាក្យរបស់អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារទី២០កញ្ញាពីការផ្អាក់រាល់សកម្មភាពដឹកជញ្ជូនជំនួយមនុស្សធម៌នៅក្នុងទឹកដីស៊ីរី។ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារផ្លូវអាកាសលើក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការអឌ្ឍច័ន្ទក្រហមដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ដោយឡែក រុស្ស៊ី និងស៊ីរីបានអះអាងថាខ្លួនមិនបានវាយប្រហារលើក្បួនរថយន្តដឹកជំនួយមនុស្សធម៌នោះទេ។

ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់បុគ្គលិករបស់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលកំពុងបំពេញបេសកកម្មក្នុងប្រទេសស៊ីរីអង្គការសហប្រជាជាតិបានសម្រេចផ្អាករាល់សកម្មភាពដឹកជញ្ជូនជំនួយមនុស្សធម៌ជាបណ្តោះអាសន្ន។ការសម្រេចចិត្តរបស់អង្គការពិភពលោកដូចនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារផ្លូវអាកាសលើក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការអឌ្ឍច័ន្ទក្រហមនៅយប់ថ្ងៃចន្ទទី១៩ កញ្ញាដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលយ៉ាងតិច ៣៦នាក់ក្នុងនោះមានបុគ្គលិកមនុស្សធម៌ចំនួន ១២នាក់ ៕ ម៉ែវ សាធី

1448468262401 5068 920x920


ចែករំលែក៖