ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្ដប្រដេញគ្នាជ្រុលឡើងឃឿនសួនច្បារទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដ៣គ្រឿង បើកប្រដេញគ្នាក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ជ្រុលឡើងឃឿនសួនច្បារ ទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងរថយន្តបន្តដំណើរទៅមុខលែងរួច ហើយរថយន្ដពីរគ្រឿងទៀតបានមករំដោះអ្នកបើករថយន្ដបង្កចេញពីកន្លែងកើតហេតុបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចខាងជើងជាប់និងរង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AK-0987 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដចំនួន៣គ្រឿងបើកប្រដេញគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង (ចូលភ្នំពេញ)ដែលមានរថយន្ដម៉ាក ហាយឡែនឌ័រ (រថយន្ដបង្ក) រថយន្ដបាឡែននិងរថយន្ដ តាកូម៉ា បើកប្រដេញគ្នាក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង រថយន្ដបង្កដែលបើកនៅខាងក្រោយគេបានជ្រុលចង្កូតឡើងឃឿនសូនច្បារទ្រូងផ្លូវបណ្ដាលអោយរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដពីរគ្រឿងដែលបើកប្រដេញគ្នាជាមួយរថយន្ដបង្កទនងជាមិត្តភ័ក្រនឹងគ្នា បានត្រឡប់មករំដោះអ្នកបើករថយន្ដបង្កចេញពីកន្លែងកើតហេតុបាត់ ដោយទុករថយន្ដបង្កនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នុំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ

 

3 4 2 1


ចែករំលែក៖