ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោង ទងបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលា ការពាក់ព័ន្ធរបរជួញដូរថ្នាំញៀននិងកែច្នៃ ថ្នាំញៀនជ្រកក្រោមរូបភាពជាជាងកាត់ សក់ ។ ករណីចាប់បញ្ជូនជនសង្ស័យទៅ តុលាការនេះនគរបាលបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ ជនសង្ស័យយកថ្នាំញៀនទៅឲ្យម៉ូយនៅ ចំណុចភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ឃុត សុផល អធិ ការនគរបាលស្រុកសំរោងទងបានឲ្យដឹង ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ ចន រដ្ឋា អាយុ២៣ឆ្នាំ រស់នៅ ភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថ កិច្ចដកហូតបានថ្នាំញៀនពណ៌ផ្កាឈូក ២កញ្ចប់ ម៉ូតូស្មាស់មួយគ្រឿង និងទូរស័ព្ទ ម៉ាកណូគាមួយគ្រឿង ។
តាមចម្លើយជនសង្ស័យបានសារភាព ថា គេបានរកសុីលក់ថ្នាំញៀននេះយូរមក ហើយជ្រកក្រោមជាជាងកាត់សក់ ហើយ នៅមុនពេលសមត្ថកិច្ចឃាត់ខ្លួនដោយសារ មិនឃើញម៉ូយមកទិញថ្នាំញៀនដូចទម្លាប់។ ពេលនោះរូបគេក៏បានជិះម៉ូតូយកថ្នាំញៀន ទៅឲ្យម៉ូយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
នៅជនសង្ស័យបានសារភាពទៀតថា ថ្នាំញៀនដែលគេយកទៅលក់ឲ្យម៉ូយនោះ គឺគេបានច្នៃឲ្យមានពណ៌ និងក្លិនកាន់តែ ឈ្ងុយដើម្បីទាក់ទាញអ្នកជក់ទៀតផង ។
ផ្នែកតាមចម្លើយសារភាពរបស់ជន សង្ស័យសមត្ថកិច្ចបានចាប់បញ្ជូនជនខាង លើនេះទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ ភ្ជាប់ជាមួយនឹងវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ