ភ្នំពេញ: បន្ទាប់ពីបើកសវនាការជាច្រើនម៉ោងរួចមក ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ នៅថ្ងៃត្រង់ទី២២ ខែកញ្ញា បានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែនិងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប ។
បច្ចុប្បន្នលោកនី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ផងដែរ ៕ ចេស្តា