ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើ ឈ្មោះអ៊ុំ រតនៈ ហៅពៅ ប្រជ្រុយ និងឈ្មោះ ធឹង លាងស្រេង ធ្វើជំនួញឈើខុសច្បាប់ ដោយសារសមត្ថកិច្ចពុករលួយ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្បួនរថយន្តកូរ៉េធំៗ របស់លោកធឹង លាងស្រេង កំពុងសម្រុកដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ ក្រោមរូបភាពប៉េសេ សេះហោះ ចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងស្នាក់ការជាច្រើនទៀតបានយ៉ាងរលូនដោយសារមេព្រៃនិងសមត្ថកិច្ចជំនាញតាមដងផ្លូវជាអ្នកបើកភ្លើងខៀវ ដែលក្នុងនោះមានឈ្មោះ អ៊ុំ រតនៈហៅពៅប្រជ្រុយ ជាអ្នកបាចលុយឲ្យមន្ដ្រីសមត្ថកិច្ចបណ្ដាយផ្សព្វផ្សាយ ។

តាមការឲ្យដឹងពី ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើរបស់ជននោះ បានដឹកចេញពីដេប៉ូ នៅស្រុកស្វាយលើ ដែលមាន យីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ ដែលជាតំបន់កាប់បំផ្លាញព្រៃឈើដ៍ធំនៅខេត្ដសៀមរាប ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើខាងលើនេះ ចេញពីដេប៉ូនៅ ស្រុកស្វាយលើ ដែលមានម្ចាស់ ឈ្មោះស្រេង ។ បើទោះបីជា មានការដឹក ជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែក ចាយនៅ ក្រុងសៀមរាប យ៉ាងនេះក្ដី គេនៅមិនទាន់ ឃើញអាជ្ញាធរ និងជំនាញរដ្ឋបាល ព្រៃឈើ ចេញមុខ ធ្វើការ ត្រួតពិនិត្យ ទៅលើ សកម្មភាព រថយន្តដឹកឈើ របស់ឈ្មោះស្រេង នៅឡើយទេ! ខណះមាន ប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើ បានរត់ការ ជាមួយស្ថាប័ន ពាក់ព័ន្ធ អស់ហើយ  ។

គេចង់ឃើញ សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធ ធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើ ថាតើ មានច្បាប់ គ្រប់គ្រាន់ ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួតែធ្វើការ ត្រួតពិនិត្យឡើងវិញដោយឈើខ្លះមាន ប្រភេទម៉ាស៊ីនងោងអាចសង្ស័យថា ប្រមូលទិញពីឈើ ក្រៅក្រុមហ៊ុន។

ប្រភពមួយទៀតបានទម្លាយថាឈ្មួញឈើឈ្មោះធឹង លាងស្រេង និងលោក ពៅបានរត់ការបង់លុយតាមផ្លូវឲ្យសមត្ថកិច្ចរួចហើយ។ ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះដែរលោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋ បាលព្រៃឈើខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។

សូមរំលឹកថាសកម្មភាពដឹកជញ្ជូននិងកាប់បំផ្លាញឈើនៅខេត្តសៀមរាបត្រូវបានគេសង្គេតឃើញថាមានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ខណះជំនាញរដ្ឋបាលព្រៃឈើខេត្តមួយនេះក្រោមការគ្រប់គ្រងដោយលោកទា គឹមសុទ្ធ ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសម្ងំកើបលុយជាច្រើនឆ្នាំមកហើយពោលគឺគ្មានឆន្ទះក្នុងការបង្ក្រាបម្តងណាឡើយទើបបទល្មើសចេះតែកើតមានដូចភ្លៀងរលឹម ៕ ជានិរន្ដរ៍

 

de 3w ew


ចែករំលែក៖