ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌរបស់អធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ជនសង្ស័យ ចំនួន២នាក់ ដែលបានរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្វបានប្រាប់អោយដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ពោលគឺដើម្បីអនុវត្តអោយបាននូវភូមិសង្កាត់មានសុវត្ថភាព និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំលាំងអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់កម្លាំងពង្រាយ ពួនស្ទាក់ ចុះល្បាតក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងការចុះល្បាតតាមមូលដ្ឋានជារៀងរាល់ថ្ងៃនេះ នៅវេលាម៉ោងនឹងថ្ងៃកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យកម្លាំងបានឃាត់ដើម្បីធ្វើការឆែកឆេរ ហើយក៍បានរកឃើញមានគ្រឿងញៀនចំនួន២កញ្ចប់តូច ប្រភេទក្រាមសថ្លា(ម៉ាទឹកក)។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្នោះប្រាក់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ និងទី២ឈ្មោះស្រេង សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ដកហូតថ្នាំញៀន២កញ្ចប់ថង់តូចដកហូតម៉ូតូមួយគ្រឿងម៉ាកស្មាក់ រីវ៉ូ ព័ត៍ខ្មៅ ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕  ព្រែកជ័យ

 

2 1


ចែករំលែក៖