ព័ត៌មានទាន់ហេតុការណ៍៖

ចោរកាត់របងលួសនិងវាយបំបែកកញ្ចក់រោងចក្រប្រុងលួចខោអាវតែសន្តិសុខឃើញទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពកាត់របងលួសនិងវាយកញ្ចក់ កាត់ចម្រឹងដែកប្រុងចូលលួចខោអាវរោងចក្រកាត់សម្លៀកបំពាក់មួយកន្លែងយីហោដេស៊ឹងខេមបូ ខូអិលធីឌីតែមិនបានសម្រេច ខណៈដែលក្រុមសន្តិសុខយាមឃើញទាន់ធ្វើឲ្យក្រុមចោររត់ចែកជើងគ្នាបន្សល់ទុកខោនិងអាវជាច្រើនការុង ព្រមទាំងកន្ត្រៃ កាត់ដែក១ផងនៅកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចក្នុងរោងចក្រកាត់សម្លៀកបំពាក់ យីហោដេ ស៊ឹង ខេមបូ ខូអិលធីឌី ដែលមាន ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បុរសម្នាក់ឈ្មោះ ណែម អ៊ួក អាយុ៤៤ ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនអេ ជី អេស(A G S)បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុន ពេលកើតហេតុគាត់យាមនៅក្នុងរោងចក្រមានគ្នា៣នាក់ដូចសព្វមួយដង ហើយពេល ម៉ោង១២កណ្តាលអធ្រាត្រនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងរូបគាត់បានដើរជុំវិញរោង ចក្រក៏បានឃើញទ្វារកញ្ចក់បង្អួចបែកដោយ មានកំណាត់គ្របចងទៀតផង។ ដោយមាន ការសង្ស័យគាត់ក៏បានទាញទ្វារប្រុងបើកពីខាងក្រៅ ស្រាប់តែក្រុមចោរនៅខាងក្នុងបានទាញមិនឲ្យបើក។ ដោយភ័យពេកណាម្នាក់ឯងផងគាត់ក៏បានរត់ទៅហៅសន្តិ សុខ២នាក់ទៀតដែលយាមនៅជាមួយគ្នានោះមកជួយចាប់ក្រុមចោរ ប៉ុន្តែពេលដែលគាត់ចេញទៅនោះក្រុមចោរបានរត់ផ្លោះ របងគេចខ្លួនបាត់ស្រមោលទៅហើយ ។

សន្តិសុខដដែលបន្តថា ពេលក្រុមចោរ រត់គេចនោះបានបន្សល់ទុកកន្ត្រៃកាត់ដែកធំ១បាវច្រកខោអាវប្រុងយកចេញដាក់កៀន របង២បាវច្រកខោអាវរួចចំនួន១៣និង សំបកបាវ២៩ថែមទៀតផង។ លុះព្រឹកឡើងគាត់ក៏បានរាយការណ៍ទៅនគរបាលជំនាញចុះមកត្រួតពិនិត្យដើម្បីកំណត់មុខសញ្ញា ។

ប្រជាពលរដ្ឋលើកឡើងថា មួយរយៈពេលកន្លងទៅថ្មីៗនេះកើតមានករណីក្រុមចោរកាត់របងលួសលួចខោអាវរោងចក្រ និងគាស់ទូដែកយកលុយជាញឹកញាប់ហើយ គេក៏មិនដែលឃើញសមត្ថកិច្ចបង្ក្រាបបាន ម្តងណាឡើយសមត្ថកិច្ចនគរបាលបានត្រឹមទៅពិនិត្យកន្លែងកើតហេតុ ហើយសមត្ថ កិច្ចទៀតកុំថាឡើយចូលរួមសូម្បីរបាយ ការណ៍ក៏មិនធ្វើផង ។ មន្ត្រីនគរបាលបាននិយាយឲ្យដឹងថាករណីក្រុមចោរកាត់របងវាយបំបែកកញ្ចក់នេះប្រុងលួចខោអាវក្នុង រោងចក្រនេះមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ៕ សេនាស័ក្តិ

bes-5


ចែករំលែក៖