ខេត្តកំពង់ស្ពឺ៖ លោកតាម្នាក់សង្ស័យមានជំងឺងងឹតភ្នែកមើលមិនឃើញសម្រេចចិត្តចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។ ករណីធ្វើអត្តឃាតនេះបានកើត ឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ខៀវ សុខខុន អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ។
មន្ត្រីដដែលបានបញ្ជាក់ថា ជនរងគ្រោះ បានចង.កនឹងខ្សែអង្រឹងលើដើមធ្នង់មាន កម្ពស់ប្រហែល២ម៉ែត្រចម្ងាយប្រមាណ ១០០ម៉ែត្រពីផ្ទះ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះខាងលើទំនងជាមានវិបត្តិផ្លូវចិត្តដោយសារកើតជំងឺងងឹងភ្នែកជាង១០ឆ្នាំមកហើយៗព្យាបាលមិនជាក៏សម្រេច ចិត្តចង.កសម្លាប់ខ្លួនយ៉ាងដូច្នេះទៅ។
មន្ត្រីខាងលើបានឲ្យដឹងទៀតថា ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យសាកសពជនរងគ្រោះហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ សហការី