ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្សចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦នៅកន្លែងផ្សេងគ្នា ស្ថិតនៅក្នុងបន្ទប់ជួល និងតាមដងផ្លូវសាធារណៈ នៅក្រុងសៀមរាប និងស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ដោយមានការចូលរួមពីកម្លាំងនគរបាលចម្រុះនៃស្នងការខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់និងឆែកឆេររកឃើញវត្ថុតាង មួយចំនួន រួចនាំយកមកធ្វើការសួរនាំនៅការិយាល័យជំនាញដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនបន្ត ទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យចំនួន៦នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុគ្រឿងញឿនខុសច្បាប់ពិតប្រាកដមែន។លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០៦នាក់ រួមមាន៖ទី១/ឈ្មោះសៅ សាលូត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រើប្រាស់) ទី២/ឈ្មោះ ឆាត់ ឌីម៉ង់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មានមានទីលំនៅក្រុមទី១៧ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រើប្រាស់) ទី៣/ឈ្មោះ ប៊ុន សំបាន ភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មាន ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ប្រើប្រាស់)។ទី៤/ឈ្មោះ ភាព សុជា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរគ្មានមានទីលំនៅភូមិចកឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប(ប្រើប្រាស់) និងទី៥/ឈ្មោះ ភន់ លាបហៅ ដុង ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មានរស់នៅភូមិចកឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) និងទី៦/ឈ្មោះ ឡុក សុខឡៃ ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មានមានទីលំនៅភូមិឃាងឃុំប្ញស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់)។

ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យ ចំនួន៦នាក់ រួចមកកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ទូរដៃចំនួន៤គ្រឿង,និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យនិងធ្វើតេស្តវត្ថុតាងថ្នាំញៀនរួចមកកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន៦នាក់និងវត្ថុតាង ទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់។

មជ្ឍដ្ឋាននានានៅក្នុងខេត្តសៀមរាប បានរិះគន់ទៅលើស្ថាប័នតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនថា ចំពោះជនសង្ស័យ ដែលប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយចំនួន តែងតែ មានឃើញ បញ្ជូនទៅមណ្ឌលកែប្រែ រួចក៏ឃើញជិះម៉ូតូបង្អួត សមត្ថកិច្ចថែមទៀតផង ចំណែកអ្នកគ្មានលុយ ជាក់ស្តែងតែងតែឃើញបញ្ជូនទៅដាក់គុក គ្រាន់តែប្រើប្រាស់ដូចគ្នា ដូចពាក្យចាស់ តែងតែ ពោលថា អ្នកណាមានលុយ អ្នកនោះ តែតែឈ្នះ គ្រប់យ៉ាង?៕  ជានិរន្ដរ៍

 

aes-2 aes aes-1


ចែករំលែក៖