ខេត្តបន្ទាយមានជ័យៈ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ថា ក្រុមឈ្មួញបានធ្វើសកម្មភាពនាំគ្នាសម្រុកលឺសែងដឹកជញ្ជូនថ្មើរជើងសាច់មាន់ សាច់ជ្រូក កោះមាន់និងប្រហិតឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងតូចមួយកន្លែង (ចំណុចវត្តចាស់) ក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ នាវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ។ពលរដ្ឋបន្ថែមថាៈ បន្ទាប់ពីបែកការណ៍ បុរសម្នាក់ឈ្មោះ វី នៅចំណុចកើតហេតុ បានបើកបង្អូចផ្ទះស្រែកឲ្យក្រុមទាំងនេះលីអីវ៉ាន់ត្រលប់ (ចូលដីថៃវិញ)។
សកម្មភាពទាំងនេះហាក់បីដូចមិនមានវុិធានការណាមួយពីកម្លាំងជំនាញដើម្បីទប់ស្កាត់រកសារធាតុគីមីដែលនៅក្នុងសាច់ទាំងនោះនៅឡើយទេ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតពលរដ្ឋជាអ្នកទទួលទាន។ពលរដ្ឋនិយាយថា ករណីដែលដឹកជញ្ជូនទំនិញឆ្លងដែននេះ ខណៈតំបន់ព្រំដែនប្រទេសទាំងពីរកំពុងតែមានភាពតានតឹង ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាទាំងស្រុង តែបែរជានៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសច្រករបៀងក្នុងភូមិអូរបីជាន់នៅតែសង្កេតឃើញថា មានក្រុមឈ្មួញបន្តលួចនាំចូលសាច់មាន់ សាច់ជ្រូក កោះមាន់និងប្រហិតពីប្រទេសថៃចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដោយករណីនេះ កំពុងធ្វើឲ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុខភាពនិងអាយុជីវិត ៕ វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច