ព័ត៌មានទាន់ហេតុការណ៍៖

២២ សីហា ២០២៣-២២ សីហា ២០២៥ ៖ «ខួប ២ ឆ្នាំនៃកំណើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»

ចែករំលែក៖

ភ្នំពេញ ៖ ២២ សីហា ២០២៣-២២ សីហា ២០២៥ គឺជាខួប ២ ឆ្នាំនៃកំណើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នៅព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន  បានបន្តថា ៖ ២ ឆ្នាំមកនេះ ខ្ញុំបាទបានចូលរួមក្នុងដំណើរជាតិកម្ពុជា និងពិតជាមាន មោទកភាពក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានឆ្លងកាត់នូវវិញ្ញាសារយ៉ាងច្រើនរួមគ្នាដែលត្រូវដោះស្រាយក្រោម ការដឹកនាំប្រកបដោយភាពស្វាហាប់ពោរពេញដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីដើម្បីឆ្ពោះទៅសម្រេចបានកម្ពុជាចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕ 

ដោយ ៖ សិលា


ចែករំលែក៖