លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជនសង្ស័យ៥នាក់ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ។ លោក នូ វាសនា ជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅល្ងាចនេះ ។
ក្នុងសំណុំរឿងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែពេលបញ្ជូនមកដល់តុលាការ នោះ តុលាការសម្រេចបំបែកសំណុំរឿងនេះជាពីរ ពោលគឺ ករណីទី១ បទល្មើសប៉ុនប៉ងឃាតកម្ម ដែលមានជនសង្ស័យជាជនជាតិវៀតណាម៣នាក់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា និង ករណីទី២ បទឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធការបោកគ្រាប់បែកនៅខណ្ឌចំការមន ៕ ចេស្តា