បច្ចុប្បន្នវេណេហ៊្សុយអេឡាស្ថិតនៅ ក្នុងការប្រកាសអាសន្នដោយវិបត្តិនយោបាយបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចអូស បន្លាយធ្វើឲ្យពលរដ្ឋប្រឈមនឹងការខ្វះ ស្បៀងអាហារ។ ហេតុការណ៍ខាងលើបាន ធ្វើឲ្យអ្នកវិភាគជឿជាក់ថា បើមិនមានវិធានការដោះស្រាយទាន់ពេលទេនោះវេណេ ហ៊្សុយអេឡានឹងធ្លាក់ចូលក្នុងគន្លងប្រទេស ស៊ីរីជាមិនខាន។
អំពើហិង្សានៅតាមដងផ្លូវថ្មីបំផុតកំពុងតែធ្វើឲ្យប្រទេសនេះធ្លាក់ចូលជ្រៅក្នុងវិបត្តិ ពិបាកក្នុងការដោះស្រាយ។ កម្លាំងសន្តិ សុខវេណេហ៊្សុយអេឡាបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលស្រែក ខ្លាំងៗនៅមុខវិមានប្រធានាធិបតីថា យើង ត្រូវការអាហារ។
ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់មឺុននាក់បង្ហាញការខកចិត្ត និងខឹងសម្បាយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងការ៉ាកាស ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការ ដឹកនាំបង្កឲ្យមានវិបត្តិនៅក្នុងប្រទេស។
ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក Nicolas Maduro កំពុងរងសម្ពាធពីវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃក្នុងប្រទេសដែលមានពលរដ្ឋ៣០លាននាក់។
វេណេហ៊្សុយអេឡាជាប្រទេសធ្លាប់មាន បាន និងកម្រិតជីវភាពរស់នៅរបស់ប្រជា ជនមានភាពល្អប្រសើរនៅក្នុងទសវត្សរ៍ទី ៦០ ប្រដំត្រសងទៅនឹងប្រទេសលោកខាង លិចផ្សេងៗទៀតដែរ ព្រោះជាប្រទេស សម្បូរប្រេងកាត។ ប៉ុន្តែពេលនេះវេណេ ហ្សុ៊យអេឡាធ្លាក់ខ្លួនជាប្រទេសក្រីក្រដ៏ខ្លាំង បំផុតមួយនៅតំបន់អាមេរិកឡាទីន និងនៅ លើពិភពលោកដោយមានពលរដ្ឋ៧៣ភាគ រយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ផលិតផលក្នុងស្រុកដាំក្បាលចុះជាប់ជាប្រចាំតាំងពីជាងពីរឆ្នាំមកហើយ។ ឱនភាពជាតិមានកម្រិតដល់ទៅ២៧៥ ភាគរយនៅឆ្នាំ២០១៥ និងធ្លាក់ដល់៧០០ ភាគរយនៅឆ្នាំ២០១៦ ពោលគឺជាជើងឯក ប្រចាំភពផែនដី។ ការធ្លាក់ចុះនេះបណ្តាល មកពីមូលហេតុពីរសំខាន់ៗ គឺទី១-នយោ បាយរំពឹងលើធនធានប្រេង និងទី២-មកពីនយោបាយបែបសង្គមនិយមរបស់វេណេហ្សុ៊យអេឡា។
វេណេហ្ស៊ុយអេឡា គឺជាតំណាងប្រទេស សង្គមនិយមដ៏ធំបំផុតប្រចាំសតវត្សរ៍ទី ២១នេះ។ សេដ្ឋកិច្ចសង្គមនិយមប្រមូល ដាក់ជាសមូហភាពរដ្ឋគ្រប់គ្រងរាល់ក្រុមហ៊ុនសហគ្រាសតូចធំទីផ្សារហិរញ្ញវត្ថុ ទីផ្សារទំនិញ មន្ទីរពេទ្យ សូម្បីតែអំណាច តុលាការក៏ត្រូវស្ថិតក្រោមបង្គាប់នយោ បាយដែរ។ រដ្ឋាភិបាលត្រួតពិនិត្យគ្រប់ យ៉ាងទាំងអស់គ្មានអ្វីជារបស់ឯកជនទេ និងគ្មានទេ ពាក្យថាសិទ្ធិសេរីភាព។ រដ្ឋជា អ្នកចែកចាយទឹក ភ្លើង ចំណីអាហារ សម្ភារ ប្រើប្រាស់ផលិតផលកសិកម្មយ៉ាងខ្ជះ ខ្ជាយ៕ ម៉ែវ សាធី