ព័ត៌មានទាន់ហេតុការណ៍៖

សន វិជ្ជបុត្រ យកអង្ករ២តោន និងថ្នាំពេទ្យចែកជូនជនក្រីក្រ១០០គ្រួសារនៅស្រុកកំណើត

ចែករំលែក៖

ខេត្តព្រៃវែង៖ តារាចម្រៀង ចិត្តធម៌ សន វិជ្ជបុត្របានយកអង្ករចំនួន២តោន និងសម្ភារៈមួយចំនួនបានមកពីទឹកចិត្តសប្បុរសជនចែកជូនដល់ចាស់ជរាជនគ្មានទីពឹង១០០គ្រួសារនាស្រុកកំណើតតាមការសន្យា។

ការជូនអំណោយនេះបានធ្វើឡើងក្រោយពីប្រកាសទិញកសិផលកសិករដែលកំពុងខ្វះខាតទីផ្សារកន្លងមក និងអាចចូលរួមធ្វើបុណ្យដាក់ទានដល់ក្រុមគ្រួសារដែលមានជីវភាពលំបាកពិតប្រាកដដោយផ្ទាល់ដៃ។

ការប្រគល់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅលើទឹកដីកំណើតនាឃុំធាយ ស្រុក បាភ្នំខេត្ត ព្រៃវែងដោយមានវត្តមានសិល្បករមួយចំនួនចូលរួមផងដែរ ។ សន វិជ្ជបុត្រ បញ្ជាក់ថា ក្រោយពីបានឃើញពីការខ្វះខាតទីផ្សារលក់ផលិតផលកសិកម្មរបស់កសិករខ្មែរ ធ្វើឲ្យលោកកើតចិត្តអាណិតដល់ពួកគាត់ព្រោះតែលោកក៏ធ្លាប់ឆ្ងងកាត់ជីវិតជាកូនអ្នកកសិករម្នាក់ដែរដែលដឹងពីការលំបាកក្នុងការធ្វើស្រែចម្ការ ប៉ុន្តែអ្វីដែលកាន់តែសំបាកគឺការធ្វើស្រែចម្ការបានទៅជាគ្មានទីផ្សារទៅវិញ ។

លោកបន្តថា លោកមិនមានធនធានអ្វីច្រើនជាដុំកំភួនទេគឺមានតែទឹកចិត្ត ហើយតាមរយៈទឹកចិត្ត និងទំនុកចិត្តពីបងប្អូន និងអ្នករួមអាជីពទើបមានសប្បុរសជនមួយចំនួនបានរួមចំណែកជាមួយលោកក្នុងការជួយដល់កសិករ ក៏ដូចជាអាចចែករំលែកដាក់ទានដល់ជនក្រីក្រនាស្រុកកំណើត។ លោកបន្តថា ដើមឡើយលោកគម្រោងទិញស្រូវ២តោន ប៉ុន្តែដោយមានការគាំទ្រពីសប្បុរសជនមួយចំនួនទើបទិញបានជាអង្ករបាន២តោនវិញ ។

លោកបន្តថា អ្វីដែលលោកចង់ធ្វើផងដែរគឺចង់ឲ្យជីដូននិងជីតានៅស្រុកកំណើតបានធ្វើបុណ្យដាក់ទាននៅរដូវបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែពេលនេះជីដូនរបស់លោកបានធ្លាក់ខ្លួនឈឺសម្រានជាប់នៅនឹងកន្ទេលទៅហើយ ប៉ុន្តែលោកនិងជីតានៅតែបន្តគម្រោងតាមការសន្យាដើម្បីតបតាមការផ្តល់ទំនុកចិត្តពីមិត្តភក្កិបងប្អូន ។

លោក សន វិជ្ជបុត្របញ្ជាក់ថា សប្បុជនសង្គ្រោះចាស់ជរា និងក្មេងកំព្រា១០០គ្រួសារនៅតំបន់ខាងលើមានដូចជាលោកឆាលី លោកចាយរីលិនលោកអែនណាវីតាអ្នកស្រី Kate Tiana នៅប្រទេសអូស្រ្តាលីនិងលោកអ៊ំប្រធានសមាគន៌ខ្មែរអូស្រ្តាលី ។ ក្រៅពីនេះ មានកញ្ញាផល្លាថាចលោក Vincent ha dinh លោកស្រីពូនម៉ាលីលីលោកស្រីពូនម៉ាលីដាលោកពូនម៉ាដេតលោកស្រីផេង 30 រស់នៅសហរដ្ឋអាមេរិក ។

លោកបញ្ជាក់ថាសរុបអំណោយសម្រាប់១០០គ្រួសារខាងលើទាំងអស់មានអង្ករចំនួន២តោនសារុង១០០ក្រមា១០០ប្រអប់ថ្នាំពេទ្យ១០៤ប្រអប់ ។ លោកបញ្ជាក់ដែរថា ក្រុមគ្រួសារទាំង១០០គ្រួសារដែលទទួលបានអំណោយទាំងនេះសុទ្ធតែជាជនចាស់ជរា កុមារកំព្រាដែលកំពុងរស់នៅប្រឈមនឹងការខ្វះខាតលើផ្នែកជីវភាពរស់នៅ ។

បើទោះបីជាអំណោយរបស់លោក និងសប្បុរសជនមិនអាចសម្រាលការខ្វះខាតរបស់ពួកគាត់ទាំងស្រុងក្តីក៏ជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាខ្មែរដូចគ្នា៕ វឌ្ឍនា

abc-19 abc abc-1 abc-2 abc-3 abc-4 abc-5 abc-6 abc-7 abc-8 abc-9 abc-10 abc-11 abc-12 abc-13 abc-14 abc-15 abc-16 abc-17 abc-18


ចែករំលែក៖