ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះរាំធុងបាស់ ៨នាក់ព្រួតវាយ២នាក់ សន្លប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជន៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីយុវជនទាំងនេះបានវាយទៅក្រុមយុវជនមួយក្រុមទៀតបណ្តាលអោយសន្លប់ស្តូកស្តឹងម្នាក់ និង ម្នាក់ទៀតបានរងរបួសស្រាល ក្នុងពេលដែលកំពុងរាំវង់ធុងបាស់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ ដែលត្រូវបានគេវាយបណ្តាលអោយសន្លប់ និងរបួសនោះ ម្នាក់ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ សន្លប់ រងរបួសនៅលើផ្ទៃមុខ  និងម្នាក់ទៀតឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នេះ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នកចំងាយ បាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និង ទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះ មានដាក់ធុងបាស់អោយប្រជាពលរដ្ឋនិងយុវជនយុវនារីអោយរាំលេងកំសាន្ត ។

ប្រជាពលរដ្ឋបានអោយដឹងទៀតថា នៅពេលដំបូងគឺបទរាំវង់ ជនរងគ្រោះបានចូលរាំមួយបទដល់ចប់ និងបានចាប់ផ្តើមរាំបទបន្តដែលជាបទញាក់ ក្នុងពេលដែលកំពុងតែរាំបទ ស្រាប់តែក្រុមយុវវជនទំនើងមួយក្រុម ដែលគេស្គាល់ថា ជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាទៅចាប់ជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា វាយកណ្តាលវង់តែម្តង រួចចាប់អូសមកវាយនៅក្រៅវង់រហូតដល់សន្លប់តែម្តង ឃើញដូចនេះឈ្មោះម៉ា គង់សំអឿន ចូលទៅជួយ ក៍ត្រូវបក្ខពួកក្រុមបង្ករគប់ត្រូវពីរដំថ្មរងរបួសស្រាល ។

ក្រោយពេលកើតហេតុក្រុមជនបង្ករក៍នាំគ្នារត់ឡើងទៅកុដិលោក នៅពេលនោះក្រុមប្រជាការពារនិងក្រុមគ្រួសារជនរងគ្រោះបានព័ទ្ធកុដិនោះមិនអោយក្រុមបង្ករត់រួច ។ រួចប្តឹងទៅសមត្ថកិច្ចជួយន្តរាគមន៍ ។

ពេលសមត្ថកិច្ចទៅដល់ក៍មិនហានចូលទៅឃាត់ជនបង្ករទៀត ព្រោះដឹងថា ក្រុមក្មេងទំនើងនេះសាហាវខ្លាំងណាស់ ប៉ុន្តែដោយសារក្រុមគ្រួសារជនរងគ្រោះនៅទីនោះផងទើបបង្ខំចិត្តចាប់បានជនសង្ស័យទាំង៨នាក់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

ប្រភពបានអោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង៨នាក់នេះ មាន៥នាក់កំពុងតែរត់ការដើម្បីធ្វើការដោះលែងអោយរួចផុតពីសំណាញ់ច្បាប់  ហើយនៅពេលនេះក្រុមគ្រួសារជនបង្កបានបោះសំដីថា មិនផ្តល់សំណងទៅជនរងគ្រោះនោះទេ សុខចិត្តយកលុយទៅក្តីគ្នានៅតុលាការ ។

ក្រុមគ្រួសារជនរងគ្រោះបានស្នើសុំ សមត្ថកិច្ចពាក់ព័ន្ធ និង ស្ថាប័នអយ្យកាមេត្តា ជួយផ្តល់យុត្តិធ៌និងចាប់ជនបង្កទាំងនេះ អនុវត្តន៍អោយបានទៅតាមនីតិវិធីច្បាប់ ៕ ចន្ថា

es ade ade-1 ade-2 ade-3 ade-4 ade-5 ade-6 ade-7


ចែករំលែក៖