ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៤៧គ្រួសារនៅខេត្តឧត្តរមានជ័យមានបញ្ហាដីធ្លីរុំារ៉ៃប្រឈមនឹងជីវភាពដោយសារអាជ្ញាធរមិនរកដំណោះស្រាយ

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ ដីធ្លីប្រជាពលរដ្ឋ៤៧គ្រួសាររស់នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យត្រូវបានលោកវរសេនីយ៍ទោ ភោគ ភន មេបញ្ជាការកងអនុសេនាធំលេខ៧នៃតំបន់សឹករងស្រុកអន្លង់វែងនិងមេបញ្ជាការរងឈ្មោះហ៊ឹម សៀបឃុបឃិតជាមួយមេភូមិចំនួន២គឺភូមិដួលជើងភ្នំនិងភូមិឈូកមាសនិងអាជ្ញាធរឃុំ និងស្ថាប័នជំនាញសុរិយោដីធ្វើឯកសារ លក់ឲ្យលោកម្នាក់កាលពីឆ្នាំ២០១២ ។

រហូតមកដល់ពេលនេះការប្តឹងផ្ដល់តវ៉ាទាមទារនិងដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្ដ អស់រយៈពេល២-៣លើកមកហើយដោយពុំមានការឆ្លើយតបបន្តិចសោះឡើយទុក ឲ្យពួកគាត់ប្រឈមនឹងជីវភាពនិងជម្លោះ រ៉ាំរ៉ៃ ។

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់បាន អំពាវនាវដល់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ដែលជាជម្រើសតែមួយចុងក្រោយរបស់ពួកគាត់ ដោយសារតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានត្រូវរ៉ូវគ្នា និងលែងយកចិត្តទុកដាក់មកលើពួកគាត់ ទាំងអស់គ្នាទៅហើយ ។ ក្រោយពីមានការ តវ៉ាតំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ នង ផាត ជានាយកសាលាទួលស្វាយផងនោះ ត្រូវបានអាជ្ញាគ្រប់លំដាប់ថ្នាក់រៀបចំដក តំណែងផងដែរ ។

ហេតុនេះពួកគាត់ទាំង៤៧គ្រួសារដែលកំពុងតែប្រឈមនិងជីវភាពនិងដើរដល់ ភាពទាល់ច្រកផងនោះសូមទទូចដល់ប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍និងរកភាពយុត្តិធម៌ជូនដល់ពួកគាត់ផង ៕ ប៉ែន នួន

land-3


ចែករំលែក៖